អាជ្ញាធរថៃថ្មីៗនេះ បានអនុវត្តច្បាប់ប្រឆាំងការលាងលុយ ដើម្បីរឹបអូសទ្រព្យសម្បត្តិជិត ៤រយលានដុល្លារពីមនុស្សជំនិត និងបក្ខពួកលោក ហ៊ុន សែន រួមមាន ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) លោក កុក អាន និងបុគ្គលមួយចំនួនទៀត ដែលត្រូវបានចោទថា ជាមេបណ្ដាញឆបោកអនឡាញ និងលាងលុយកខ្វក់។ ទន្ទឹមភាគីថៃចាត់វិធានការយ៉ាងតឹងរ៉ឹងនេះ រដ្ឋាភិបាលត្រកូល ហ៊ុន គ្មានការស៊ើបអង្កេតលើអ្នកមានអំណាចទាំងនោះ និង មានវិធានការរឹបអូសទ្រព្យសម្បត្តិមហាសាលរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី ដែលមាននៅកម្ពុជាឡើយ។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រកឃើញការផ្សាយពាណិជ្ជកម្មការងារឆបោកបន្តកើតមាន ក្នុងប្រទេសកម្ពុជា
ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។






