លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យអាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់បទល្មើសឆបោកតាមអនឡាញ ឱ្យមានប្រសិទ្ធភាព ដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកវិនិយោគលើវិស័យឧស្សាហកម្មពីក្រៅប្រទេស ដែល លោកចាត់ទុកថាវិស័យនេះ បានកំពុងរីកដុះដាលយ៉ាងខ្លាំងនៅ ក្នុងខេត្តស្វាយរៀង ហើយបានជួយដល់ជីវភាពពលរដ្ឋល្អប្រសើរ។ អ្នកវិភាគថា ការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡានេះ ទំនងជាមិនមានប្រសិទ្ធភាពនោះទេ ខណៈបញ្ហានេះ បានចាក់ស្រេះយ៉ាងជ្រៅ ហើយពុំទាន់ចាប់មេខ្លោងធំៗ ជាជនជាតិខ្មែរមកផ្ដន្ទាទោស។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រកឃើញការផ្សាយពាណិជ្ជកម្មការងារឆបោកបន្តកើតមាន ក្នុងប្រទេសកម្ពុជា
ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។






