អ្នកវិភាគ និងអ្នកជំនាញភូមិសាស្ត្រនយោបាយលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ទៅប្រទេសចិនលើកនេះ នឹងផ្ដោតលើកិច្ចការជួយពង្រឹងអំណាចដល់គ្នា និងការស្វែងរកជំនួយ ឬប្រាក់កម្ចីបន្ថែមពីទីក្រុងប៉េកាំង ជាជាងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ពលរដ្ឋខ្មែរ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសថា នឹងដឹកនាំមន្ត្រីគ្រាក់ៗ ទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី២៥ ខែមិថុនា។
អ្នកវិភាគថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី មិនអាចជួយលើមុខមាត់កម្ពុជាបាននោះទេ
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដោយមោទនភាពថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ព្រោះបង្ហាញថា កម្ពុជា មានសុខសន្តិភាព និងសុវត្ថិភាពខ្ពស់។






