ពលរដ្ឋ និងមន្ត្រីបក្សប្រឆាំងថា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន គួរតែចុះសួរសុខទុក្ខកងទ័ពរងបួស គ្រួសារកងទ័ពពលី និងជនភៀសសឹករាប់ម៉ឺននាក់ ដែលបានបាត់បង់ដីធ្លី និងផ្ទះសម្បែង ឱ្យបានញឹកញាប់ នោះទើបជារឿងប្រសើរ។ ការស្នើនេះ ក្រោយពីលោក ហ៊ុន សែន បានទៅសួរសុខទុក្ខតារាកំប្លែងម្នាក់ ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាលម៉ែត្រភ្នំពេញ និងបង្ហោះរូបថតនៅលើហ្វេសប៊ុក ។
សមាជិកសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស ស្នើសុំរដ្ឋាភិបាលកាណាដា ជួយអន្តរាគមន៍រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា
សមាជិកសភាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស (KOCA) ប្រចាំប្រទេសកាណាដា បានដាក់លិខិតស្នើឱ្យនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) ប្រើឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ និង១៦ ខែវិច្ឆិកា ដើម្បីលើកបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋជាមួយមេដឹកនាំកម្ពុជា។






