អង្គការ​លីកាដូ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស​៧​រូប​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ

0
31
អ្នកការពារ​សិទ្ធិមនុស្ស​ទាំង ៧ រូប​នោះ រួមមាន លោក កើត សារ៉ាយ និង លោក ធី ថន ប្រធាន និង​អនុប្រធាន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) និង សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​៥ រូប​ទៀត រួមមាន​កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ភួន កែវ​រស្មី និង លោក យីម លាងហ៊ី។ រូប៖ លីកាដូ
អ្នកការពារ​សិទ្ធិមនុស្ស​ទាំង ៧ រូប​នោះ រួមមាន លោក កើត សារ៉ាយ និង លោក ធី ថន ប្រធាន និង​អនុប្រធាន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) និង សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​៥ រូប​ទៀត រួមមាន​កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ភួន កែវ​រស្មី និង លោក យីម លាងហ៊ី។ រូប៖ លីកាដូ

អង្គការសិទ្ធិមនុស្ស​លីកាដូ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook)​ នៅ​ថ្ងៃទី​៩ ខែ​មេសា ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស និង​សកម្មជន​ការពារ​បរិស្ថាន​៧​រូប ដើម្បី​ឲ្យ​ពួកគេ មានឱកាស​ជួបជុំ​គ្រួសារ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ។

អ្នកការពារ​សិទ្ធិមនុស្ស​ទាំង ៧ រូប​នោះ រួមមាន លោក កើត សារ៉ាយ និង លោក ធី ថន ប្រធាន និង​អនុប្រធាន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) និង សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​៥ រូប​ទៀត រួមមាន​កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ភួន កែវ​រស្មី និង លោក យីម លាងហ៊ី។

អង្គការសិទ្ធិមនុស្ស​លីកាដូ រៀបរាប់​ថា នៅ​ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស កំពុងតែ​រៀបចំ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ និង​ជួបជុំ​គ្រួសារ​យ៉ាង​សប្បាយរីករាយ និង​មាន​ភាព​កក់ក្តៅ អ្នកការពារ​សិទិ្ធ​មនុស្ស និង​សកម្មជន​ការពារ​បរិស្ថាន ចំនួន ៧ រូប​នេះ នៅ​បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​តាម​បណ្តា​ខេត្ត​នៅ​ទូទាំង​ប្រទេស ចាក​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​ដ៏​កក់ក្តៅ​របស់​ពួកគេ ។ អង្គការ​លីកាដូ សង្កត់ធ្ងន់​ថា អ្នកការពារ​សិទិ្ធ​មនុស្ស និង​សកម្មជន​ការពារ​បរិស្ថាន​ទាំង ៧ នាក់ ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់ ដោយ​សារភាព​សកម្ម​និយម​របស់​ពួកគេ ទៅលើ​កិច្ច​ការងារ​សិទិ្ធ​មនុស្ស បរិស្ថាន និង​ធនធានធម្មជាតិ​នៅក្នុង​ប្រទេស។

នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​នេះ អង្គការ​លីកាដូ ក៏​ប្រកាស​ថា នឹង​បន្ត​ធ្វើ​ការ​ចេញផ្សាយ​នូវ​វីដេអូ​ខ្លី​ចំនួន ៧ លើ​បណ្ដាញ​សង្គម ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៦ ដោយ​ពិពណ៌នា​អំពី​អារម្មណ៍​របស់​សាច់ញាតិ​ដែល​មាន​ក្តី​សង្ឃឹម​ថា តុលាការ​នឹង​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស​ទាំង​៧​រូប​នេះ ។ អង្គការ​លីកាដូ សង្ឃឹមថា តុលាការ នឹង​ពិចារណា​ក្នុង​ការ​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស និង​សកម្មជន​ការពារ​បរិស្ថាន​ទាំង ៧​រូប ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ឱ្យ​ពួកគាត់​បាន​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខាងមុខនេះ និង​បន្ត​ភាព​សកម្ម​និយម​ក្នុង​កិច្ចការពារ​សិទ្ធិមនុស្ស បរិស្ថាន ធនធានធម្មជាតិ​ដីធ្លី​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ