ស្លាក: ចលនាមាតាធម្មជាតិ

ចលនាមាតាធម្មជាតិស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើអន្តរាគមន៍ទៅ​សាលាឧទ្ធរណ៍ ឱ្យកំណត់សវនាការ សកម្មជនបរិស្ថាន៥នាក់

0
ការស្នើសុំនេះ ធ្វើឡើងដោយសារសាលាឧទ្ធរណ៍ បានប្រកាសលើកពេលសវនាការលើ​សំណុំ​រឿង​របស់សកម្មជនចលនាមាតាធម្មជាតិ ដោយគ្មានពេលកំណត់ ដោយគ្រាន់​តែផ្អែកលើធុរៈផ្ទាល់ខ្លួន របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ។

ចលនា​មាតា​ធម្មជាតិ​អះអាង​ថា រដ្ឋាភិបាល​មិន​អនុវត្ត​តាម​ការ​ទាមទារ​របស់​UN​ដោះលែង​សកម្មជន​បរិស្ថាន​​៥​នាក់

0
សកម្មជន​ចលនា​មាតា​ធម្មជាតិ អះអាង​ថា ការណ៍​មិន​អើពើ​អំពី​សំណើ​របស់​អង្គការសហប្រជាជាតិ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​នៅពេល​ខាងមុខ ពីព្រោះ​កំពុង​អនុវត្ត​ខុសពី​ច្បាប់​អន្តរជាតិ។

ម៉ុងហ្កាបេ​ថា​រដ្ឋាភិបាល​នៅតែ​មិន​អើពើ​នឹង​ការ​ទទូច​របស់​អ.ស.ប​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន

0
អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ ចាត់វិធានការ​ជាក់ស្ដែង លើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​ត្រូវតែ​ដោះលែង អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ជាជាង​គ្រាន់តែ​អំពាវនាវ។

អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​​បរិស្ថាន​៥​រូប

0
ការ​ទាមទារ​នេះ ក្រោយពី​តំណាង​អង្គការ មូលនិធិ​ប្រ៊ូណូ មែនសឺរ (BMF) និង​ចលនា​មាតា​ធម្មជាតិ (MNC) បាន​ទៅ​សុំ​ជួបពិភាក្សា ជាមួយ​អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង​កូហ្វូនី ប៉ុន្តែ​ពុំបាន​ជោគជ័យ។

សកម្មជន​មាតា​ធម្មជាតិ​រក​ឃើញ​សាឡង់​បូម​ខ្សាច់​ខុសច្បាប់​នៅ​តាម​ព្រែក​ខេត្ត​កោះកុង​ជាច្រើន យក​ទៅ​លក់​ឱ្យ​សិង្ហបុរី​ជា​ថ្មី

0
ពួកគាត់​ថា ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​នេះ មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន ហើយ​គ្មាន​ព័ត៌មាន​លម្អិត​អំពី​ក្រុមហ៊ុន​ទាំង​នោះ​ឡើយ​។ ពួកគេ​ថា នេះ​ជាហេតុ​ធ្វើ​ឱ្យ​ការប្រព្រឹត្ត​អំពើពុករលួយ អាច​កើត​មាន​យ៉ាង​ងាយស្រួល។

ចលនា​មាតា​ធម្មជាតិ និង​អង្គការ​ដៃគូ​អន្តរជាតិ​ទាមទារ​ឲ្យ​មានការ​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​ទាំង​៥​នាក់

0
នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​អង្គការ​ទាំងពីរ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៦ ខែកក្កដា​។

អង្គការ​សង្គម​ស៊ីវិល​ជុំវិញ​ពិភពលោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​៥​នាក់​ឱ្យ​មាន​សេរីភាព​វិញ

0
ការ​ទាមទារ​នេះ ធ្វើឡើង​តាម រយៈ​លិខិត​ចំហ​មួយ​ផ្ញើ​ជូន​លោក ហ៊ុន ម៉ាណែត ដោយ​បញ្ជាក់​ថា យុវជន​បរិស្ថាន​វ័យក្មេង​ទាំងនេះ ជា​ធនធាន​ដ៏​សំខាន់​ក្នុង​កិច្ចការពារបរិស្ថាន និង​សហគមន៍​ដែល​ងាយ​រងគ្រោះ ដែល​គួរតែ​ត្រូវ​បាន​ដោះលែង​ជាបន្ទាន់។

សាធារណជន​បង្ហាញ​ក្តី​អាណិត​ដល់​លោក យីម លាងហ៊ី ដែល​មិន​បាន​ជួប​មុខ​ម្តាយ​ជា​លើក​ចុង​ក្រោយ

0
ពួកគាត់​កោតសរសើរ​ចំពោះ​ការ​លះបង់​ដ៏​ធំធេង​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ និង​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​រូប​គាត់​និង​សកម្មជន​ដទៃទៀត។

ម្ដាយ​លោក យីម លាងហ៊ី ប្រាថ្នា​ជួប​មុខ​កូនប្រុស​ក្នុង​ពេល​ចុងក្រោយ

0
ឪពុក​របស់​លោក យីម លាងហ៊ី ស្នើ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និង​តុលាការ​អនុញ្ញាត​ឲ្យ​ម្ដាយកូន​ទាំង​ពីរ​បាន​ជួប​មុខ​គ្នា។

អ្នកឃ្លាំមើល​សង្គម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដើម្បី​ឱ្យ​ពួកគេ​បន្ត​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ

0
ការ​អះអាង​នេះ​បន្ទាប់​ពី​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក យឹម លាងហ៊ី សរសេរ​សំបុត្រ​ចេញពី​ពន្ធនាគារ ខេត្តកំពង់ស្ពឺ ជូន​ទៅ​ដល់​ម្តាយ​របស់​ខ្លួន​នៅក្នុង​ទិវា​អ្នក​ម្ដាយ ដោយ​សន្យា​ជាមួយ​ម្តាយ​របស់​លោក​ដែល​កំពុង​ជម្នះ​រស់​ជាមួយ​នឹង​ជំងឺមហារីក​ថា លោក​នឹង​មិន​ដោះដូរ​យក​សេរីភាព ដែល​បាន​មកពី​ការ​ឱនក្បាល​ចំពោះ​ភាព​អយុត្តិធម៌​នោះ​ទេ។

សង្គមស៊ីវិល​ថា ការ​ផ្ដល់​កម្ចី​ដែល​មិន​គោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​កូន​បំណុល​ជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យ​ដោះបំណុល

0
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និង​បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ទទូចឲ្យ​ធនាគារ​ជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិ​កូនបំណុល។