សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា និងតំណាងសហគមន៍ការពារព្រៃឈើប្រមាណ ១០ នាក់ នៅរសៀលថ្ងៃទី៣ សីហា បានចូលជួបមន្ត្រីក្រសួងបរិស្ថាន តាមការកោះហៅរបស់ក្រុមមេធាវីតំណាងក្រសួង ជុំវិញការចុះល្បាតព្រៃឡង់ និងការរកឃើញបទល្មើសព្រៃឈើ។ ក្នុងជំនួបនោះ លោក ម៉ា ចិត្រា បានប្រគល់ភស្តុតាងបទល្មើសព្រៃឈើ និងស្នើឱ្យក្រសួងបរិស្ថានបង្ក្រាបបទល្មើសទាំងនោះ ឱ្យមានប្រសិទ្ធភាព។
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពពលរដ្ឋ និងបញ្ឈប់ធ្វើទុក្ខបុកម្នេញសង្គមស៊ីវិល
ការជំរុញនេះធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិចេញគោលការណ៍ណែនាំថ្មី ស្ដីពីសេរីភាពក្នុងការបង្កើតសមាគម និងព្រមានប្រឆាំងនឹងការប្រើប្រាស់ច្បាប់ដើម្បីបំបិទសំឡេងសង្គមស៊ីវិល អ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្ស។






