សកម្មជនការពារបរិស្ថាន និងសិទ្ធិមនុស្ស លោក ម៉ា ចិត្រា និងសហគមន៍ព្រៃឡង់ បានត្រៀមភស្តុតាងពាក់ព័ន្ធបន្ថែមទៀត ឲ្យទៅមេធាវីរបស់ក្រសួងបរិស្ថាន ដើម្បីចាត់វិធានការទៅជនល្មើស និងមន្ត្រីដែលប្រព្រឹត្តពុករលួយ ឲ្យមានបទល្មើសកាប់ឈើនៅតំបន់ការពារព្រៃឡង់។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេធាវីរបស់ក្រសួងបរិស្ថាន បានកោះហៅ លោក ម៉ា ចិត្រា ឲ្យផ្ដល់ព័ត៌មាន និងភស្តុតាង អំពីបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។
រោងចក្រផលិតគ្រឿងអេឡិចត្រូនិករបស់ជប៉ុននៅក្រុងប៉ោយប៉ែត ប្រកាសបិទទ្វារខែតុលាខាងមុខ
មន្ត្រីសិទ្ធិការងារយល់ថា ក្រសួងការងារ និងរដ្ឋាភិបាលគួរអនុវត្តវិធានការបន្ទាន់ក្នុងការស្វែងរកការងារជូនដល់កម្មករដែលកំពុងប្រឈមការបាត់បង់ការងារ ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចរបស់កម្មករទាំងនោះ។






