សង្គមស៊ីវិល ព្រមទាំង សហជីពជាតិនិងអន្តរជាតិអំពាវនាវឲ្យរដ្ឋាភិបាល ពង្រឹងឲ្យបានតឹងរឹង នូវការអនុវត្តច្បាប់និងបទបញ្ជា ពាក់ព័ន្ធនឹងការដឹកជញ្ជូនកម្មករ ដើម្បីការពារសុវត្ថិភាពកម្មក រនៅទូទាំងប្រទេសកម្ពុជា។ លើសពីនេះ ពួកគេក៏ជំរុញឲ្យនិយោជក និងសមាគមនិយោជក ប្រតិបត្តិកាតព្វកិច្ចរបស់ខ្លួន ក្នុងការដោះស្រាយហានិភ័យជាប្រព័ន្ធ។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រកឃើញការផ្សាយពាណិជ្ជកម្មការងារឆបោកបន្តកើតមាន ក្នុងប្រទេសកម្ពុជា
ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។






