ស្លាក: ចរាចរណ៍

សាច់ញាតិ​ជនរងគ្រោះ ៦​នាក់​ស្លាប់​​ដោយសារ​កូន​អ្នក​មាន​អំណាច​ស្នើ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ជន​បង្ក​តាម​ច្បាប់

0
ក្រុមគ្រួសារ​សាច់ញាតិ​ជនរងគ្រោះ ៦​នាក់​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្តបាត់ដំបង​ទាមទារ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​លើ​ជន​បង្ក​ដែល​ជា​កូនអ្នក​មាន​អំណាច​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាមច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ពួកគាត់​។

ជនសង្ស័យបើករថយន្ដបុកក្មេង ចេញវីដេអូសុំទោសសាធារណជន

0
https://youtu.be/m2ixkugBUvYករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ​ កាល​ពី​យប់​ថ្ងៃទី ១៨ មីនា ដោយ​អ្នក​បើក​រថយន្ត​បាន​បុក​ក្មេង​ប្រុស​ម្នាក់​ឱ្យ​របួសធ្ងន់​ បាន​ក្លាយ​ជា​រឿង​ជជែក​គ្នា​មិន​ដាច់​ស្រេច​ក្នុង​បណ្ដាញ​សង្គម​។សាធារណជន​នៅ​តែ​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​សមត្ថកិច្ច​ពាក់ព័ន្ធ​ថា​ពិត​ជា​បាន​ចាប់​អ្នក​ប្រព្រឹត្ត​ពិត​ប្រាកដ​ទៅ​ផ្ដន្ទាទោស​ ឬ​បាន​ត្រឹម​អ្នក​ទទួល​ទោស​ជំនួស​?សាធារណជន​នៅ​តែ​មាន​ការសង្ស័យ​ជា​ច្រើន​នៅ​ក្នុង​រឿង​នេះ ខណៈ​ជនសង្ស័យ​ជា​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២នាក់​ គឺ​ម្នាក់​ជា​កូន​ប្រុស​អភិបាល​ស្រុក​កងមាស​ និង​ស្រ្តី​ម្នាក់​ទៀត​បាន​ចេញ​វីដេអូ​សុំទោស​សាធារណ​ជន​ថា​ខ្លួន​គ្មាន​ចេតនា​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ និង​ករណី​ប្រើ​ពាក្យ​មិន​សមរម្យ​ជា​ដើម។សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង អ្នកស្រី សុជីវី និងប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​លោក ស៊ឹង សែនករុណា អំពីរឿងនេះដូចតទៅ៖

លោក ហ៊ុន ម៉ាណែត ​​ថា ថៃ​ធ្វើ​របង​ជញ្ជាំង​បេតុង​តាម​ព្រំដែន​​មិន​​​ប៉ះពាល់​​​​​ទឹក​ដី​​​ខ្មែរ​​នោះ​ទេ

0
ទន្ទឹម​គ្នា​នោះ​ លោក​​​​បញ្ជាក់​​​​​ថា​​​​មក​ទល់​ពេល​នេះ​ កម្ពុជា​​​មិន​​​បាន​​បាត់បង់​ទឹកដី​​​​នៅ​​តំបន់​​ណា​មួយ​​នោះ​​ទេ គ្រាន់​តែ​​បាត់បង់​ការ​គ្រប់គ្រង​​​​​នៅ​​តំបន់​ខ្លះ​​​​​​​​ប៉ុណ្ណោះ​​។​​ ​​​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ ​​​​​ការ​​ថ្លែង​​របស់​លោក​ ហ៊ុន ម៉ាណែត​​​​​ ថា​​ ​​ជា​សារ​​​​«​បោកប្រាស់​​​»​​​ដើម្បី​​បិទ​បាំង​ការ​ពិត។​​​​