ស្លាក: សង្គមស៊ីវិល

លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាល​មិនបាន​បិទ​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ ឱ្យ​តែ​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ

0
ទោះជា​យ៉ាងណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​ការងារ​ជាដើម លើកឡើង​ស្រដៀងៗ​គ្នា​ថា ពួកគាត់ តែង​រង​នូវ​ការរើសអើង ការ​ធ្វើទុក្ខបុកម្នេញ ការ​ឃ្លាំមើល​និង​ប្រើ​ប្រព័ន្ធ​តុលាការ​គំរាមកំហែង​គ្រប់​រូបភាព​ពី​សំណាក់​រដ្ឋាភិបាល។

សាកសព​ជនជាតិ​បង់ក្លាដេស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ស្រុក​កំណើត ក្រោយ​រង​ទារុណកម្ម​ក្នុង​មជ្ឈមណ្ឌល​ឆបោក​នៅ​កម្ពុជា

0
កាសែត​ប្រទេស​បង់ក្លាដេស​រាយការណ៍​ថា នៅ​មុន​ពេល​យុវជន​រូប​នេះ​បាន​ស្លាប់ បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​បាន​ជំរិត​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​របស់​គាត់ ដែល​មាន​ជីវភាព​ក្រីក្រ​នៅ​ប្រទេស​បង់ក្លាដេស​អស់​ប្រមាណ​ជាង ៧ពាន់​ដុល្លារ​អាមេរិក។