ស្លាក: ព្រំដែនខ្មែរថៃ

យោធា​ថៃ​ពង្រឹងកម្លាំង​ការពារ​នៅ​តំបន់​ថ្មដា និង​ប្រកែក​ថា មិន​បាន​ឈ្លានពាន​កម្ពុជា

0
យោធា​ថៃ​បាន​ចាប់ផ្ដើម​ពង្រឹងកម្លាំង​ការពារ និង​យាមល្បាត​នៅ​តំបន់​ថ្មដា ជាទី​កន្លែង​ដែល​យោ​ថា​ថៃ បាន​តម្រៀប​ទូ​កុងតឺន័រ និង​រាយ​បន្លា​លួស​ព័ទ្ធ​យក​ទឹកដី​កម្ពុជា​។

កម្ពុជា​អំពាវនាវ​ឱ្យ​ថៃ​វិវត្ត​ពី​កិច្ច​សន្ទនា​ការទូត​ទៅ​ជា​ការ​អនុវត្ត​ជាក់ស្ដែង​ដើម្បី​កំណត់​ខណ្ឌសីមា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​បាន​ឆាប់

0
​អ្នកឃ្លាំមើល​សង្គម​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​ខ្លួនឯង​ខ្សោយ​ក្នុង​ការដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​ភាគី​ថៃ​មើលងាយ​កម្ពុជា និង​រំលាយ​កិច្ចព្រមព្រៀង​នានា​ជា​ឯកតោភាគី។

ទាហាន​ថៃ​នៅតែ​ប្រមាថ​និង​បណ្ដេញ​ទាហាន​ខ្មែរ​នៅពេល​ចុះ​ល្បាត​តាម​បណ្ដោយ​ព្រំដែន

0
ជាមួយគ្នា​នេះ ទាហាន​ខ្មែរ​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​យោធា​ថៃ ដែល​ថា​កម្ពុជា​ចល័ត​កម្លាំង​សព្វាវុធ​ដើម្បី​ត្រៀម​ធ្វើសង្គ្រាម​ជា​លើក​ទី​បី​នោះ​ផង​ដែរ។

អ្នក​តាមដាន​សង្គម​កម្ពុជា​ថា យោធា​ថៃ​មាន​បំណង​ឈ្លានពាន​ទឹកដី​បន្ថែម​ទៀត

0
ពួកគាត់​យល់​ថា រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់​អន្តរជាតិ​ដើម្បី​បង្ហាញថា​កម្ពុជា​មិន​ត្រូវការ​សង្គ្រាម ហើយក៏​មិន​បោះបង់​អធិបតេយ្យភាព​របស់​ខ្លួន​ដែរ។

តុលាការ​តម្កល់​សាលក្រម​ផ្ដន្ទាទោស​អ្នក​សារព័ត៌មាន​ពីរ​រូប​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១៤​ឆ្នាំ​ករណី​ផ្សាយ​រឿង​ព្រំដែន

0
អ្នកជំនាញ​សារព័ត៌មាន និង​សង្គម​ស៊ីវិល សោកស្ដាយ ដែល​ការសម្រេច​នេះ គឺជា​ការរារាំង និង​គំរាមកំហែង​ដល់​អ្នកសារព័ត៌មាន​ដទៃ។

កម្ពុជា​បដិសេធ​លើ​ហេតុផល​ស្នើ​លុបចោល MOU 43 របស់​ព្រឹទ្ធសភា​ថៃ​ថា ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ

0
ភាគី​កម្ពុជា បាន​ចាត់ទុក​ការ​ស្នើ​លុប MOU 43 ពី​សំណាក់​ភាគី​ថៃ​នេះ ថា ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ផ្ទុយ​ច្បាប់​អន្តរជាតិ និង​មាន​ចេតនា​កេង​ចំណេញ​នយោបាយ។

ព្រឹទ្ធសភា​ថៃ​ឯកភាព​ឱ្យ​រដ្ឋាភិបាល​ថៃ​លុបចោល MOU43 ស្ដីពី​ការ​បោះបង្គោល​ព្រំដែន​គោក​ជាមួយ​កម្ពុជា

0
ស្ថាប័ន​ព្រឹទ្ធសភា​ថៃ កាលពី​ថ្ងៃទី​២៤ ខែមីនា បាន​ឯកភាព​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​ដែល​គ្រោង​នឹង​ចូលកាន់​តំណែង​ខាងមុខនេះ លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០០ ឬ MOU 43 ជាមួយ​កម្ពុជា។

ទាហាន​ខ្មែរ​អះអាង​ថា មាន​ករណី​ផ្ទុះអាវុធ​តាម​បណ្ដោយ​ព្រំដែន​ជាច្រើន​ទីតាំង ក្រោយ​ភាគី​ថៃ​ដក​កម្លាំង​ទ័ព​មួយ​ចំនួន

0
យោធា​ថៃ​បាន​ចោទ​ថា ករណី​នេះ​បង្កឡើង​ពី​ភាព​គ្មាន​វិន័យ​របស់​ទាហាន​ខ្មែរ ក៏ប៉ុន្តែ​ទាហាន​ខ្មែរ​បាន​ច្រានចោល និង​អះអាង​ថា ពួកគាត់​តែងតែ​គោរព​បទបញ្ជា​ពី​ថ្នាក់លើ ដោយ​មិនបាន​ផ្ទុះអាវុធ​ស្រេច​តែ​ចិត្ត​នោះ​ឡើយ។

អ្នកឃ្លាំមើល​សង្គម​កម្ពុជា​ទទូច​ឲ្យ​រដ្ឋាភិបាល​ផ្ដន្ទាទោស​ជនល្មើស​ជាមុន មុន​បញ្ជូន​ទៅ​ប្រទេស​កំណើត

0
​ក្រសួងមហាផ្ទៃ​កម្ពុជាបាន​ធ្វើ​បត្យាប័ន លោក លី សុង (Li Xiong) ដែល​ជា​ប្រធាន​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ទៅ​ប្រទេស​ចិន​វិញ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់។