ស្លាក: សិទ្ធិស្ត្រី

មន្ត្រី​សិទ្ធិមនុស្ស អំពាវនាវ​ឱ្យ​អាជ្ញាធរ​បង្ក្រាប​មេខ្លោង​ជួញដូរ​ស្ត្រី​ខ្មែរ​ទៅ​លក់​នៅ​ចិន

0
ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​ស្ត្រី​ខ្មែរ ៦​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​អនីតិជន​អាយុ​ទើបតែ ១៤​ឆ្នាំ ត្រូវ​អាជ្ញាធរ​វៀតណាម​ឃាត់ខ្លួន​ក្រោយ​ចាញ់បោក​បណ្ដាញ​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​ឱ្យ​ឆ្លងដែន​ទៅ​រៀបការ​នៅ​ប្រទេស​ចិន។

UN​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ទប់ស្កាត់​អំពើ​ហិង្សា​ផ្លូវ​ភេទ ខណៈ​ក្មេងស្រី​រងគ្រោះ​ម្នាក់​មិន​ទទួល​បាន​យុត្តិធម៌​១៦​ឆ្នាំ

0
គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ត្រឹមតែ​បរាជ័យ​ក្នុង​ការ​ធានា​ឲ្យ​មាន​យុត្តិធម៌ ការ​ការពារ និង​ដំណោះស្រាយ ប្រកបដោយ​ប្រសិទ្ធភាព ចំពោះ​ក្មេងស្រី ដែល​រងគ្រោះ​ពី​អំពើ ហិង្សា​ផ្លូវភេទ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថែមទាំង​ជំរុញ​ឲ្យ​មាន​និទ្ទណ្ឌភាព និង​ការ​រើសអើង​ទៅវិញ។

លោក ហ៊ុន ម៉ាណែត ​​ថា ថៃ​ធ្វើ​របង​ជញ្ជាំង​បេតុង​តាម​ព្រំដែន​​មិន​​​ប៉ះពាល់​​​​​ទឹក​ដី​​​ខ្មែរ​​នោះ​ទេ

0
ទន្ទឹម​គ្នា​នោះ​ លោក​​​​បញ្ជាក់​​​​​ថា​​​​មក​ទល់​ពេល​នេះ​ កម្ពុជា​​​មិន​​​បាន​​បាត់បង់​ទឹកដី​​​​នៅ​​តំបន់​​ណា​មួយ​​នោះ​​ទេ គ្រាន់​តែ​​បាត់បង់​ការ​គ្រប់គ្រង​​​​​នៅ​​តំបន់​ខ្លះ​​​​​​​​ប៉ុណ្ណោះ​​។​​ ​​​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ ​​​​​ការ​​ថ្លែង​​របស់​លោក​ ហ៊ុន ម៉ាណែត​​​​​ ថា​​ ​​ជា​សារ​​​​«​បោកប្រាស់​​​»​​​ដើម្បី​​បិទ​បាំង​ការ​ពិត។​​​​