យោធាថៃបានហាមពលរដ្ឋខ្មែរនៅ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ភ្ជួរដីដើម្បីអាស្រ័យផលដោយភាគីថៃអះអាងថាទីតាំងនេះ គឺស្ថិតក្នុងទឹកដីថៃ។ ចំណែកភាគីកម្ពុជាអះអាងថា តំបន់នេះ គឺជាទីតាំងប្រជាពលរដ្ឋកម្ពុជាអាស្រ័យផលជាយូរណាស់មកហើយ និងជាទីតាំងដែលកម្ពុជាបន្តកាន់កាប់ ក្រោយមានបទឈប់បាញ់បន្ទាន់រវាងកម្ពុជា និងថៃមកម្ល៉េះ។
កូដករណាហ្គាវើលដ៍បន្តចេញតវ៉ាស្វែងរកដំណោះស្រាយ ក្រោយវិវាទអូសបន្លាយជិត ៥ឆ្នាំ
អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ NagaWorld ដែលបន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុន NagaWorld នៅព្រឹកថ្ងៃទី១៧ ខែកក្កដា នេះ អះអាងថា វិវាទការងារដែលអូសបន្លាយអស់រយៈពេលជាង ៤ ឆ្នាំមកនេះ នៅតែមិនទាន់អាចបញ្ចប់បាន ដោយសារតែសំណើសំខាន់ៗរបស់កម្មករ ជាពិសេសការទទួលយកសមាជិកសហជីព និងបុគ្គលិកដែលត្រូវបានបញ្ឈប់ឱ្យចូលធ្វើការវិញ មិនទាន់ត្រូវបានដោះស្រាយ។សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី សុ ជីវី ដូចតទៅ







