យោធាថៃបានពង្រឹងកម្លាំងនៅតាមព្រំដែនឡើងវិញ បន្ទាប់ពីមានភាពតានតឹង និងទំនាស់ពាក្យសម្ដីតឹងសរសៃក ជាមួយទាហានខ្មែរនៅតាមព្រំដែនខេត្តព្រះវិហារ។ ភាពតានតឹងនេះ បានបណ្ដាឱ្យប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំដែន នៃប្រទេសទាំងពីរបានភៀសខ្លួនជាបណ្ដោះអាសន្ន ដោយសារបារម្ភពីការផ្ទុះសង្គ្រាមតាមព្រំដែនជាលើកទី៣។
សមាជិកសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស ស្នើសុំរដ្ឋាភិបាលកាណាដា ជួយអន្តរាគមន៍រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា
សមាជិកសភាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស (KOCA) ប្រចាំប្រទេសកាណាដា បានដាក់លិខិតស្នើឱ្យនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) ប្រើឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ និង១៦ ខែវិច្ឆិកា ដើម្បីលើកបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋជាមួយមេដឹកនាំកម្ពុជា។






