យោធាថៃបានដាក់ពង្រាយកម្លាំង និងបង្កើតអង្គភាពយោធាថ្មីបន្ថែមទៀត ដោយអះអាងថាដើម្បីត្រៀមទប់ទល់នឹងកងកម្លាំងរបស់កម្ពុជានៅតំបន់ព្រំដែន ប្រសិនបើមានករណីប៉ះទង្គិចគ្នាណាមួយកើតឡើង។ ក្នុងនោះ យោធាថៃបានធ្វើទំនើបកម្មទាំងផ្នែកបច្ចេកវិទ្យា និងសព្វាវុធសម្រាប់កងទ័ពអាកាស និងកងទ័ពជើងទឹក និងប្រកាសពីការត្រៀមប្រយុទ្ធ២៤ម៉ោង។
កម្ពុជាបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធក្រុមហ៊ុនព្រីនស៍ ជិត ១ពាន់លានដុល្លារ និងតាមចាប់ខ្លួនជនសង្ស័យ ៣២នាក់
អ្នកឃ្លាំមើលយល់ថា ការប្រកាសតួលេខទាំងនេះមិនទាន់អាចបង្កើតទំនុកចិត្តដល់សហគមន៍អន្តរជាតិបាននៅឡើយទេ ដរាបណាប្រព័ន្ធដឹកនាំនៅកម្ពុជាខ្វះតម្លាភាព និងមិនមានការអនុញ្ញាតឱ្យស្ថាប័នអន្តរជាតិជំនាញចូលរួមពិនិត្យភស្តុតាងដោយឯករាជ្យ ដើម្បីផ្ទៀងផ្ទាត់ការអះអាងរបស់អាជ្ញាធរ។





