កាសែត វីអិន អិចប្រេស (VN Express) របស់វៀតណាមផ្សាយថា ភាគីកម្ពុជាបានយល់ព្រមតាមសំណើរបស់ថ្នាក់ដឹកនាំវៀតណាម ក្នុងការសម្របសម្រួលឱ្យជនជាតិ ឬអ្នកមានដើមកំណើតវៀតណាម អាចរស់នៅលើទឹកដីកម្ពុជាបានដោយស្ថិរភាព និងមានភាពងាយស្រួលជាងមុន។ ទោះជាយ៉ាងណា កម្ពុជាមិនបានបញ្ជាក់ចំណុចនេះ ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅវៀតណាមថ្មីៗ នេះឡើយ។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រកឃើញការផ្សាយពាណិជ្ជកម្មការងារឆបោកបន្តកើតមាន ក្នុងប្រទេសកម្ពុជា
ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។






