អ្នកឃ្លាំមើលរិះគន់អាជ្ញាធរខេត្តព្រៃវែងរឿង ផ្ដល់តួនាទីឱ្យអតីតអធិការរងស្រុកព្រះស្ដេចលោក ជឹម រតនៈ ដែលធ្លាប់ប្រព្រឹត្តបទល្មើស ឃាតកម្ម ឱ្យធ្វើជាសមាជិកក្រុមប្រឹក្សាស្រុកព្រះស្ដេច និងជាអនុប្រធានសភាយុវពាណិជ្ជកម្ម កម្ពុជាខេត្ត ព្រៃវែង ក្រោយពី បុគ្គលរូបនេះត្រូវបានដោះលែង ចេញពីពន្ធនាគារ ។ អ្នកឃ្លាំមើលចាត់ទុកករណីជានេះជាវិបត្តិប្រព័ន្ធយុត្តិធម៌ និង អភិបាលកិច្ច នៅកម្ពុជា ដែលជះឥទ្ធិពលអវិជ្ជមាន ដល់សង្គមជាតិទាំងមូល។
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពពលរដ្ឋ និងបញ្ឈប់ធ្វើទុក្ខបុកម្នេញសង្គមស៊ីវិល
ការជំរុញនេះធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិចេញគោលការណ៍ណែនាំថ្មី ស្ដីពីសេរីភាពក្នុងការបង្កើតសមាគម និងព្រមានប្រឆាំងនឹងការប្រើប្រាស់ច្បាប់ដើម្បីបំបិទសំឡេងសង្គមស៊ីវិល អ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្ស។






