លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា កងទ័ពជួរមុខរបស់កម្ពុជាមានអាហារហូបចុកគ្រប់គ្រាន់ តាមរយៈការផ្គត់ផ្គង់ជាប្រចាំពីក្រសួងការពារជាតិ និងស្បៀងអាហារក្រៀមត្រៀមបម្រុងទុក។ លោកថា ការផ្សព្វផ្សាយព័ត៌មានថា កងកម្លាំងជួរមុខខ្វះស្បៀង និងមតិរិះគន់ជុំវិញរឿងសមត្ថភាពយោធាកម្ពុជាទន់ខ្សោយនោះ គឺជាការវាយបំបាក់ទឹកចិត្តកងទ័ព។ តើការអះអាងរបស់លោក ហ៊ុន ម៉ាណែត ជាការត្រឹមត្រូវដែរឬទេ? តើការបាក់ទឹកចិត្តរបស់កងទ័ព បើមានមែន តើបណ្ដាលមកពីកត្តាអ្វីខ្លះ?
កម្ពុជាបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធក្រុមហ៊ុនព្រីនស៍ ជិត ១ពាន់លានដុល្លារ និងតាមចាប់ខ្លួនជនសង្ស័យ ៣២នាក់
អ្នកឃ្លាំមើលយល់ថា ការប្រកាសតួលេខទាំងនេះមិនទាន់អាចបង្កើតទំនុកចិត្តដល់សហគមន៍អន្តរជាតិបាននៅឡើយទេ ដរាបណាប្រព័ន្ធដឹកនាំនៅកម្ពុជាខ្វះតម្លាភាព និងមិនមានការអនុញ្ញាតឱ្យស្ថាប័នអន្តរជាតិជំនាញចូលរួមពិនិត្យភស្តុតាងដោយឯករាជ្យ ដើម្បីផ្ទៀងផ្ទាត់ការអះអាងរបស់អាជ្ញាធរ។





