សារព័ត៌មាន​អន្តរជាតិ​ធំៗ​រាយការណ៍​ថា ថៃ​វាយប្រហារ​តាម​អាកាស​លើ​កម្ពុជា

0
29
សារព័ត៌មាន​អន្តរជាតិចុះផ្សាយពីការ​វាយប្រហារ​របស់យោធាថៃ​លើកម្ពុជា នៅថ្ងៃទី៨ ធ្នូ ២០២៥។ រូប៖ Screenshot
សារព័ត៌មាន​អន្តរជាតិចុះផ្សាយពីការ​វាយប្រហារ​របស់យោធាថៃ​លើកម្ពុជា នៅថ្ងៃទី៨ ធ្នូ ២០២៥។ រូប៖ Screenshot

សារព័ត៌មាន​អន្តរជាតិ​ធំៗ​រាយការណ៍​ថា ថៃ​វាយប្រហារ​តាម​អាកាស​លើ​កម្ពុជា ខណៈ​យោធា​ថៃ​ចោទ​កម្ពុជា​វាយ​ប្រហារ​លើ​ខ្លួន​មុន និង​សម្លាប់​ទាហាន​ថៃ ១នាក់ និង​រងរបួស​២នាក់។ ប៉ុន្តែ ក្រសួង​ការពារ​ជាតិ​កម្ពុជា​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ និង​ថា កម្ពុជា​រក្សា​ភាព​អត់ធ្មត់។

សារព័ត៌មាន​អន្តរជាតិ​ធំៗ​មាន ស៊ីអិនអិន (CNN) អេភី (AP) អាល់ ចាហ្សារ៉ា (Al Jazeera) នីគី អេស៊ា (Nikkei Asia) ឆានែល ញូវអេស៊ា (Channel News Asia ) ជាដើម រាយការណ៍​ដូចៗគ្នា​នៅ​ព្រឹក​ថ្ងៃទី៨ ធ្នូ ថា កងទ័ពអាកាស​ថៃ​បាន​​ប្រើ​យន្តហោះ​ចម្បាំង​វាយប្រហារ​តាម​អាកាស​លើ​ទីតាំង​កងកម្លាំង​កម្ពុជា។

សារព័ត៌មាន​ស៊ីអិនអិន​អះអាង​ថា ការ​វាយប្រហារ​នេះ កំពុង​លុប​បំបាត់​ផែនការ​សន្តិភាព​រវាង​កម្ពុជា​ថៃ ដែល​ផ្ដួចផ្ដើម​ដោយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald Trump) កាល​ពី​ថ្ងៃទី២៦ ខែ​តុលា។

សារព័ត៌មាន​ដដែល​បន្ត​ថា ភាគី​ទាំង​ពីរ​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅមក​ថា អ្នក​ជា​អ្នក​វាយ​ប្រហារ​មុន។ ​ភាគី​ថៃ​ថា ចោទ​កម្ពុជា​​ថា បាន​បាញ់​សម្លាប់​ទាហាន​ថៃ ១នាក់ និង​របួស​មួយ​ចំនួន។ ប៉ុន្តែ ក្រសួង​ការពារជាតិ​កម្ពុជា​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ និង​ថា កម្ពុជា​បន្ត​រក្សា​ភាព​អត់ធ្មត់ និង​កំពុង​អំពាវនាវ​​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​​បញ្ឈប់​ឱ្យ​យោធា​វាយ​ប្រហារ​កម្ពុជា ព្រមទាំង​ស្នើ​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន (AOT) ចុះទៅ​ទីតាំង ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ការពិត និង​ធានា​ឱ្យ​បាន​នូវ​តម្លាភាព យុត្តិធម៌ និង​ភាព​ត្រឹមត្រូវ។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ