ថៃ​គំរាម​បំផ្ទុះ​ស្ពាន​ស្ទឹង​មេទឹក​នៅ​ខេត្ត​ពោធិ៍សាត់ និង​ព្រមាន​ពលរដ្ឋ​ខ្មែរ​ជម្លៀស​ចេញ

0
215
​ស្ពាន​ស្ទឹង​មេទឹក​របស់​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ រូប៖ បណ្ដាញសង្គម
​ស្ពាន​ស្ទឹង​មេទឹក​របស់​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ រូប៖ បណ្ដាញសង្គម

យោធា​ថៃ​បាន​គំរាម​បំផ្ទុះ​ស្ពាន​ស្ទឹង​មេទឹក​របស់​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​ព្រមាន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជម្លៀស​ចេញ។

បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ថៃ ប្រចាំ​ខេត្ត ចាន់បុរី (Chanthaburi) និង​ខេត្ត​ត្រាត (Trat) របស់​ថៃ បាន​ចេញ​សេចក្ដី​ប្រកាស កាល​ពី​ព្រឹក ថ្ងៃ​ទី​១០ ខែ​ធ្នូ នេះ ដោយ​បាន​ព្រមាន​ឱ្យ​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ក្បែរ​ស្ពាន​ស្ទឹង​មេទឹក​ទាំងអស់ ត្រូវ​ចាកចេញ​ជាបន្ទាន់ ក្នុង​រយៈពេល​បី​ម៉ោង និង​ឆ្ងាយ​ពី​ទីតាំង ជាង ១​គីឡូម៉ែត្រ ដើម្បី​បង្ការ​គ្រោះថ្នាក់ នៅ​ពេល​មានការ​វាយប្រហារ។

យោធា​ថៃ​បាន​ចោទ​ថា មូលហេតុ​នៃ​ការ​កម្ទេច​ស្ពាន​ស្ទឹង​មេទឹក នេះ គឺ​ដោយសារ​កងទ័ព​ខ្មែរ កំពុង​ប្រើប្រាស់​ស្ពាន​នេះ​ជា​ផ្លូវ​សម្រាប់​ដឹកជញ្ជូន​កាំភ្លើង​ធំ សម្រាប់​វាយប្រហារ​មក​លើ​កងទ័ព​ថៃ។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អាជ្ញាធរ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដើម្បី​សុំ​ការ​បញ្ជាក់​ពី​បច្ចុប្បន្នភាព​បានទេ នៅ​ថ្ងៃទី​១០ ខែ​ធ្នូ នេះ។

ទោះជា​យ៉ាងណា មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ចុះផ្សាយ​ណាមួយ បង្ហាញ​អំពី​ការវាយប្រហារ​របស់​យោធា​ថៃ ទៅលើ​ស្ពាន​ស្ទឹង​មេទឹក នេះ​នៅឡើយ។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ