លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជួយ​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ថៃ​រស់នៅ​កម្ពុជា

0
148
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន អំពាវនាវ ឱ្យ​អាជ្ញាធរ​ជួយ​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ថៃ​ដែល​រស់នៅ​កម្ពុជា បើ​ទោះបីជា​យោធា​ថៃ​វាយប្រហារ​ឈ្លានពាន និង​ទម្លាក់​គ្រាប់បែក​មិន​រើស​គោលដៅ​លើ​ពលរដ្ឋ​ស៊ីវិល​ជាច្រើន​ក្តី។

ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី​១៣ ធ្នូ ខណៈ​យោធា​ថៃ​វាយប្រហារ​ចូល​ទឹកដី​កម្ពុជា​កាន់តែ​ខ្លាំង និង​ឃោរឃៅ​ដើម្បី​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​គ្រប់បែបយ៉ាង បន្ទាប់ពី​មេដឹកនាំ​ប្រទេស​ថៃ ប្រកាស​ប្រយុទ្ធ​បំផ្លាញ​កម្ពុជា​រហូត​ខ្លួន​អស់ចិត្ត និង​លែង​ខ្វល់ខ្វាយ​ការ​អន្តរាគមន៍​ពី​មេដឹកនាំ​អាមេរិក។

លោក ហ៊ុន សែន អះអាង​ថា វិធានការ​នេះ ដើម្បី​ធានា​សុវត្ថិភាព​ប្រជាជន​កម្ពុជា និង​ថៃ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ពិសេស​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន។ លោក​ក៏​ស្នើ​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​យោគយល់​ដល់​ពលរដ្ឋ​ថៃ ព្រមទាំង​ស្នើ​រដ្ឋាភិបាល​ជួយ​ការពារ​សុវត្ថិភាព​ប្រជាជន​ថៃ​ដែល​កំពុង​រស់នៅ​កម្ពុជា កុំ​ឲ្យ​ពួកគេ​រងគ្រោះ​ដោយសារ​គ្រាប់កាំភ្លើង ឬ​គ្រាប់បែក​ឬ​ផ្សែង​ពុល​របស់​ថៃ។

គិត​ត្រឹម​រសៀល​ថ្ងៃទី​១៣ ធ្នូ ពលរដ្ឋ​កម្ពុជា ចំនួន ១១​នាក់​ហើយ​បាន​ស្លាប់ និង​រងរបួស​ធ្ងន់​ជិត ១០០​នាក់ ដោយសារ​យោធា​ថៃ​ផ្លោង​គ្រាប់​ធុន​ធ្ងន់ និង​ទម្លាក់​ពី​យន្តហោះ​ចម្បាំង​លើ​ផ្ទះ​ពលរដ្ឋ​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង វត្ត​អារាម មន្ទីរពេទ្យ និង​សាលារៀន ដោយ​ឃោរឃៅ និង​អមនុស្សធម៌៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ