លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលស្គាល់ថា បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដូចជា អំពើឆបោកតាមអនឡាញ ជួញដូរមនុស្ស គ្រឿងញៀន និងការលាងលុយកខ្វក់ គឺមានភាពប្រទាក់ក្រឡាគ្នា ដែលក្រុមបណ្ដាញឧក្រិដ្ឋជននៅតែបន្តមានប្រតិបត្តិការនៅកម្ពុជា និងបានធ្វើឱ្យខូចប្រយោជន៍សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះជាតិលើឆាកអន្តរជាតិ។ ទន្ទឹមនឹងការទទួលស្គាល់នេះ លោក ហ៊ុន ម៉ាណែត មិនបានបង្ហាញជំហរក្នុងការបោសសម្អាតកម្ចាត់អ្នក ដែលពាក់ព័ន្ធ ជាពិសេសមេខ្លោងអ្នកមានអំណាចកំពូលៗ ដែលកាងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះឡើយ។
សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើកដំបូងលើបុគ្គល និងក្រុមហ៊ុននៅកម្ពុជា ពាក់ព័ន្ធមជ្ឈមណ្ឌលឆបោកអនឡាញ
ការសម្រេចនេះ ត្រូវបានប្រកាសដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃទី៣០ ខែកក្កដា ដោយចោទប្រកាន់ថា បុគ្គល និងអង្គភាពទាំងនោះ បានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមមានការជួញដូរមនុស្ស ការឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការបង្ខំឱ្យជនរងគ្រោះប្រព្រឹត្តការឆបោកតាមប្រព័ន្ធអនឡាញ។







