រដ្ឋាភិបាលចក្រភពអង់គ្លេស (UK) បានប្រកាសដាក់ទណ្ឌកម្មថ្មីមួយទៀត ដោយបង្កកទ្រព្យលើក្រុមហ៊ុន លេជេន អ៊ិននើវេសិន (Legend Innovation) និងតំណាងក្រុមហ៊ុននេះ ឈ្មោះ អៀង សុខលីម រួមទាំងបណ្ដាញជាច្រើនទៀតរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ចូលក្នុងបញ្ជីខ្មៅដោយសារតែពាក់ព័ន្ធនឹងការបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញដ៏ធំនៅកម្ពុជា។ មេខ្លោងធំ និងជាម្ចាស់ក្រុមហ៊ុន លេជេន ត្រូវបានគេស្គាល់ថា គឺជាលោក ហ៊ុន តូ និងឧក្រិដ្ឋជន ចេន ហ្ស៊ី ដែលបានបង្កើតឧទ្យានមួយកន្លែងនៅខេត្តព្រៃវែង ដើម្បីសាងសង់អគារសម្រាប់បង្ខាំងមនុស្សសម្រាប់ប្រតិបត្តិការឆបោកតាមអនឡាញ។
សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើកដំបូងលើបុគ្គល និងក្រុមហ៊ុននៅកម្ពុជា ពាក់ព័ន្ធមជ្ឈមណ្ឌលឆបោកអនឡាញ
ការសម្រេចនេះ ត្រូវបានប្រកាសដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃទី៣០ ខែកក្កដា ដោយចោទប្រកាន់ថា បុគ្គល និងអង្គភាពទាំងនោះ បានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមមានការជួញដូរមនុស្ស ការឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការបង្ខំឱ្យជនរងគ្រោះប្រព្រឹត្តការឆបោកតាមប្រព័ន្ធអនឡាញ។







