អ្នកឃ្លាំមើលលើកឡើងថា យោធាថៃនឹងនៅតែបន្តប្រើលេសរឿងប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដើម្បីឈ្លានពានទឹកដីខ្មែរបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលត្រកូល ហ៊ុន គ្មានឆន្ទៈចាប់ខ្លួនមេខ្លោងឆបោកអនឡាញធំៗដែលកំពុងនៅជុំវិញខ្លួន។ ការលើកឡើងនេះ បន្ទាប់ពីយោធាថៃបានដឹកនាំក្រុមអ្នកសារព័ត៌មានអន្តរជាតិចូលទឹកដីខ្មែរ ដោយខុសច្បាប់ ដើម្បីលាតត្រដាងពីទីតាំងនៃមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅតំបន់អូរស្មាច់ខេត្តឧត្តរមានជ័យ។
យោធាថៃដណ្ដើមកាន់កាប់ភ្នំ៣២៣ ដោយស្ងាត់ៗ នៅតំបន់ព្រំដែនស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ទាហានខ្មែរអះអាងថា យោធាថៃបានចូលកាន់កាប់ភ្នំ៣២៣នេះ តាំងពីអំឡុងផ្ទុះសង្គ្រាមតាមព្រំដែនកាលពីចុងឆ្នាំ២០២៥ មកម្ល៉េះ ដោយទាហានថៃបានផ្លោងគ្រាប់កាំភ្លើងធំមិនដល់១០គ្រាប់នោះឡើយ។






