រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលដឹកនាំដោយ លោក សម រង្សី បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយភ្ជាប់ជាមួយសារកាន់ទុក្ខជាទម្ងន់ ពាក់ព័ន្ធការដឹកនាំរបស់រដ្ឋាភិបាលត្រកូល «ហ៊ុន» ដែលធ្វើឱ្យទឹកដីខ្មែរ បន្តបាត់បង់ជាច្រើនកន្លែង។ រីឯ អ្នកនាំពាក្យបក្សកាន់អំណាច ចាត់ទុកការលើកឡើងនេះ ថាជារូបភាពនៃការបំផ្លិចបំផ្លាញមុខមាត់ប្រទេសជាតិ។
រដ្ឋាភិបាលវៀតណាមចាប់ឃុំខ្លួនស្ត្រីខ្មែរក្រោមអាយុ៧២ឆ្នាំដោយសារការតស៊ូមតិទាមទារសិទ្ធិជនជាតិដើម
ក្នុងពេលចាប់ខ្លួន កាលពីថ្ងៃទី១៩ មិថុនា អាជ្ញាធរមិនបានបង្ហាញមូលហេតុ ឬបទចោទណាមួយឡើយ ប៉ុន្តែកន្លងទៅ លោកស្រី ចៅ ធីទៀង គឺជាពលរដ្ឋខ្មែរក្រោមដែលតែងចូលរួមយ៉ាងសកម្មក្នុងការតស៊ូមតិទាមទារសិទ្ធិជនជាតិដើមនៅកម្ពុជាក្រោម។







