រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលដឹកនាំដោយ លោក សម រង្សី បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយភ្ជាប់ជាមួយសារកាន់ទុក្ខជាទម្ងន់ ពាក់ព័ន្ធការដឹកនាំរបស់រដ្ឋាភិបាលត្រកូល «ហ៊ុន» ដែលធ្វើឱ្យទឹកដីខ្មែរ បន្តបាត់បង់ជាច្រើនកន្លែង។ រីឯ អ្នកនាំពាក្យបក្សកាន់អំណាច ចាត់ទុកការលើកឡើងនេះ ថាជារូបភាពនៃការបំផ្លិចបំផ្លាញមុខមាត់ប្រទេសជាតិ។
សមត្ថកិច្ចចាប់ខ្លួនស្ត្រីខ្មែរអាយុ ២៣ឆ្នាំម្នាក់ពាក់ព័ន្ធករណីឆបោកតាមអនឡាញ
មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ពលរដ្ឋខ្មែរដែលត្រូវបានបណ្ដាញឧក្រិដ្ឋជនបណ្ដុះបណ្ដាលឱ្យចេះឆបោកកំពុងក្លាយជាគោលដៅនៃការបង្ក្រាប ជាងមេខ្លោងកំពូលៗដែលនៅពីក្រោយ ឬមេខ្លោងដែលបង្កើតមជ្ឈមណ្ឌលឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា។






