សង្គមស៊ីវិលរិះគន់រដ្ឋាភិបាលថាមិនសូវអើពើពីជីវភាពពលរដ្ឋឱ្យបានត្រឹមត្រូវ ទើបពួកគាត់បង្ខំចិត្ត ទៅរកការងារធ្វើនៅប្រទេសថៃ ទាំងប្រថុយប្រថានដោយខុសច្បាប់ ខណៈអ្នកខ្លះត្រូវបាន ប៉ូលិសថៃ ចាប់ខ្លួន និងពិន័យជាប្រាក់អស់រាប់ម៉ឺនបាត ។ ការលើកឡើងនេះ ក្រោយពីពលករខ្មែរជាច្រើននាក់ បាននាំគ្នាសម្រុកទៅរកការងារធ្វើនៅប្រទេសថៃ បន្ទាប់ពីបុណ្យចូលឆ្នាំព្រោះតែ ជីវភាពខ្វះខាត និង ពិបាករកការងារធ្វើនៅក្នុងស្រុក។
សកម្មជនបរិស្ថានរកឃើញថា មន្ត្រីបរិស្ថានជាអ្នកកាងជនល្មើសកាប់ឈើនៅក្នុងតំបន់ព្រៃឡង់
សកម្មជនបរិស្ថានរកឃើញថា មន្ត្រីបរិស្ថានខេត្តព្រះវិហារជាអ្នកកាងការពារឲ្យក្រុមជនល្មើសកាប់ឈើធ្វើអាជីវកម្មនៅក្នុងតំបន់ព្រៃឡង់។ ខណៈអាជ្ញាធរពាក់ព័ន្ធជុំវិញតំបន់ព្រៃឡង់ ប្ដេជ្ញាចិត្តការពារព្រៃឡង់ឲ្យបានគង់វង្ស។







