អ្នកការពារសិទ្ធិពលករលើកឡើងថា ប៉ុន្មានខែចុងក្រោយនេះ មានពលរដ្ឋខ្មែរជាច្រើនសម្រុកមក រកការងារធ្វើនៅប្រទេសថៃវិញ ក្រោយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានបរាជ័យ ក្នុងការផ្ដល់ការងារសមរម្យ ជូនពួកគាត់។ រីឯពលករអះអាងថា រស់នៅស្រុកខ្មែរពិបាករកការងារធ្វើពេក ទើបបង្ខំចិត្តមករកការងារនៅប្រទេសថៃ បើទោះបីជាពួកគាត់ជួបការលំបាកក្នុងការធ្វើដំណើរ និងប្រឈមការចាប់ខ្លួនបញ្ជូនទៅខ្មែរវិញគ្រប់ពេលវេលាក្ដី។
អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រកឃើញការផ្សាយពាណិជ្ជកម្មការងារឆបោកបន្តកើតមាន ក្នុងប្រទេសកម្ពុជា
ពាណិជ្ជកម្មផ្សព្វផ្សាយទាំងនោះ មានតម្រូវការបុគ្គលិកទៅបម្រើការក្នុងខេត្តចំនួន៤ គឺ ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ភ្នំពេញ និងខេត្តប៉ៃលិន។






