អតីតអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្ដាល អ្នកស្រី ធី សុវណ្ណថា និង ប្ដី គឺលោក ផែ សុវណ្ណារិទ្ធិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស ឱ្យជាប់ ពន្ធនាគារ ម្នាក់ៗបីឆ្នាំ ពីបទ «ធ្វើឱ្យខូចទឹកចិត្តកងទ័ព»។ គូស្វាមីភរិយានេះ ត្រូវជាប់ពន្ធនាគារ បន្ទាប់ពីបោះបង់គណបក្សសង្គ្រោះជាតិ ទៅចុះចូល គណបក្សប្រជាជនកម្ពុជា បានជិត ១០ឆ្នាំ។ អ្នកឃ្លាំមើលលើកឡើងថា អ្នកស្រី ធី សុវណ្ណថា ត្រូវលោក ហ៊ុន សែន ទាត់ចោល បន្ទាប់ពីប្រើលែងមានប្រយោជន៍។
អ្នកវិភាគស្នើឱ្យលោក ហ៊ុន ម៉ាណែត សិក្សាពីផលប៉ះពាល់សេដ្ឋកិច្ចនៃការបិទព្រំដែនជាមួយថៃ
ការលើកឡើងនេះគឺក្រោយពីលោក ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា ទោះបីជាប្រទេសថៃបានបិទព្រំដែនជិតមួយឆ្នាំក៏ដោយ ក៏កម្ពុជាមិនស្លាប់នោះទេ ផ្ទុយទៅវិញ វាធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ។






