អតីតអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្ដាល អ្នកស្រី ធី សុវណ្ណថា និង ប្ដី គឺលោក ផែ សុវណ្ណារិទ្ធិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស ឱ្យជាប់ ពន្ធនាគារ ម្នាក់ៗបីឆ្នាំ ពីបទ «ធ្វើឱ្យខូចទឹកចិត្តកងទ័ព»។ គូស្វាមីភរិយានេះ ត្រូវជាប់ពន្ធនាគារ បន្ទាប់ពីបោះបង់គណបក្សសង្គ្រោះជាតិ ទៅចុះចូល គណបក្សប្រជាជនកម្ពុជា បានជិត ១០ឆ្នាំ។ អ្នកឃ្លាំមើលលើកឡើងថា អ្នកស្រី ធី សុវណ្ណថា ត្រូវលោក ហ៊ុន សែន ទាត់ចោល បន្ទាប់ពីប្រើលែងមានប្រយោជន៍។
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។






