“កម្ពុជា​ជួប​វិបត្តិ​​ដោយសារ​រដ្ឋាភិបាល​មិន​​គោរព និង​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស”

0
66
រូបភាពក្នុងកិច្ចប្រជុំកិច្ចព្រមព្រៀងសន្តិភាព នាទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។ Photo Courtesy

សង្គមស៊ីវិល និងអ្នកនយោបាយនៅក្រៅប្រទេសថា វិបត្តិនៅកម្ពុជា កើតឡើងដោយសារ​រដ្ឋាភិបាល​មិន​បានគោរព និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសឲ្យបានត្រឹមត្រូវ។ ការលើកឡើងនេះ គឺស្របពេលពលរដ្ឋ អ្នកជំនាញ អ្នកនយោបាយ និងអង្គការសង្គមស៊ីវិល​នៅប្រទេសអូស្ត្រាលីប្រមាណជាង២០០នាក់ បានប្រារព្ធពិធីរំលឹកខួបលើកទី៣៥ នៃកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងបារីស កាល​ពី​ថ្ងៃ​១៨ ខែ​តុលា។

អ្នកជំនាញ សង្គមស៊ីវិល និងអ្នកនយោបាយនៅក្រៅប្រទេសព្រួយបារម្ភថា វិបត្តិធ្ងន់ធ្ងរ​នៅ​កម្ពុជា នៅតែបន្តកើត​មាន ដោយសារមេដឹកនាំកម្ពុជាខ្វះការទទួលខុសត្រូវ មិនគោរព និង​យកកិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុងបារីសមកអនុវត្តឲ្យបានពេញលេញ។

ការលើកឡើងនេះ គឺបន្ទាប់ពីអង្គការសម្ព័ន្ធខ្មែរ ដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស​អំពី​កម្ពុជា (Cambodian Alliance for Paris Peace Agreements on Cambodia) បានប្រារព្ធពិធី​រំលឹក​ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស នៅវត្តពុទ្ធរង្សី ទីក្រុងមែលប៊ន (Melbourne City) រដ្ឋវិចតូរីយ៉ា (Victory State) ដែលមានពលរដ្ឋ អ្នកនយោបាយ និងអង្គការ​សង្គមស៊ីវិល​ជាច្រើនបានចូលរួម។

ប្រធានអង្គការសម្ព័ន្ធខ្មែរដើម្បី​កិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអំពីកម្ពុជា (Cambodian Alliance for Paris Peace Agreements on Cambodia) លោក អ៊ិន ណាត រៀបរាប់ថា បញ្ហាដែលកើតមាននៅកម្ពុជា ដូចជា ការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ​ការជួញដូរ​គ្រឿងញៀន និងមនុស្ស ការបាញ់សម្លាប់លោក លិម គិមយ៉ា ការចាប់ខ្លួន​សកម្មជន​បរិស្ថាន​ទាំង៥រូប សកម្មជននយោបាយ អ្នកកាសែត ដាក់ពន្ធនាគារ រួមទាំងការបាត់បង់ទឹកដី​ទៅឲ្យ​ប្រទេស​ជិតខាងជាដើម គឺកើតឡើងដោយសារ មេដឹកនាំកម្ពុជា​សព្វថ្ងៃ​មិនគោរព​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស។

លោក អ៊ិន ណាត៖ «មានការបញ្ចេញសារជាសារសន្ទនារវាងមេដឹកនាំកំពូលនៃប្រទេសកម្ពុជា និងប្រទេសថៃ ហើយនៅខែ កក្កដា យើងដែលបានឃើញមានជម្លោះប្រដាប់អាវុធ​បានអ្នកខ្លះ​អាចហៅដល់ថា សង្គ្រាម និងនៅលើទី២ នៅខែធ្នូ ខ្ញុំឃើញថា ជម្លោះបានកើនឡើង ហើយ​ចរចា​ការ​ចរចា ព្រមព្រៀងរវាងភាគី​សងខាងគឺថា យើងឃើញថា ភាគីថៃបានចូលលុកលុយ​កាន់កាប់​ទឹកដីខ្មែរយ៉ាងគឃ្លើនដាក់ដោយខុសច្បាប់។»

អតីត​តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណបក្សឆន្ទៈខ្មែរលោក សុន ឆ័យ ថ្លែងនៅក្នុងពិធីរំលឹកខួប​នោះ​ថា មេដឹកនាំកម្ពុជាបានបន្តការគ្រប់គ្រងតាមបែបផ្តាច់ការ តាម​អំពើ​ចិត្ត និងមិនមានការទទួលខុសត្រូវលើពលរដ្ឋខ្មែរដែលកំពុងរងទុក្ខវេទនា។ លោកថា កិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុងបារីសបានកំណត់យ៉ាងច្បាស់ពីការកសាង​រដ្ឋប្រជាធិបតេយ្យ​សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស ហើយប្រជាពលរដ្ឋនៅក្នុងប្រទេសក្តី ក្រៅប្រទេសក្តី ត្រូវ​មាន​កាតព្វកិច្ច និងជម្រុញឲ្យមេដឹកនាំកម្ពុជាគោរពគោលការណ៍ទាំងនេះ។ លោកបន្តថា សន្តិភាព​យូរអង្វែង​កើត​មាន​បាន លុះត្រាតែសង្គមមួយមានយុត្តិធម៌ ហើយការអនុវត្តច្បាប់​មាន​តម្លាភាព មិនអនុវត្តតែលើប្រជាពលរដ្ឋក្រីក្រ និងគណបក្សប្រឆាំង ហើយអ្នកកាន់អំណាច ប្រព្រឹត្ត​ទង្វើល្មើសច្បាប់ ព្រៃផ្សៃដោយនិទណ្ឌភាព ហើយទទួលបានការលើកលែងទោស​នោះ​ឡើយ។

លោក សុន ឆ័យ លើកឡើង​ថា ប្រជាពលរដ្ឋត្រូវរួមគ្នាប្រឆាំងអំពើពុករលួយដែលមាន​សភាព​ធ្ងន់ធ្ងរ​នៅកម្ពុជា ការរំលោភអំណាច ហើយតុលាការត្រូវមានភាពឯករាជ្យ ដើម្បីធានានូវសង្គម​មួយ​មាន​ភាព​យុត្តិធម៌។

លោក សុន ឆ័យ៖ «ការលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិ មិនអាចធ្វើទៅបាននៅពេល​ដែល​អ្នក​មាន​អំណាច​បន្ត​ចាប់​ពលរដ្ឋ​ខ្លួន​ដាក់​ពន្ធនាគារ ដោយគ្រាន់តែពលរដ្ឋចូលរួមការពារនូវ​បរិស្ថាន​ការពារនូវយុត្តិធម៌ក្នុងសង្គមរបស់ខ្លួននៅពេលដែលដីធ្លីត្រូវបានអ្នកមានអំណាច​រឹបអូស​បានមួយចំនួន នៅពេលដែលការគ្រប់គ្រងប្រទេសប្រព្រឹត្តទៅដោយស្មោគគ្រោក ពុករលួយ ផ្តាច់ការទេ»។

សមាជិកសភាប្រចាំរដ្ឋវិចតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលីមានដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស អាច​កើតឡើងបាន​ ក៏​មានការរួម​ចំណែករបស់ប្រទេសអូស្ត្រាលី ដែលបានត្រួសត្រាយផ្លូវ​ផ្តល់ជំនួយផ្សេងៗ។ លោកថា មានតែ​ការ​ចូលរួមឈឺឆ្អាលរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ការរួបរួមសាមគ្គីគ្នាប៉ុណ្ណោះ ដែល​បាន​ពុះពារ ជួបជុំគ្នា និយាយអ្វីដែលជាប្រយោជន៍ដល់សង្គមជាតិកម្ពុជា។ លោបន្តថា អ្នកដែល​មាន​សមត្ថភាពទាក់ទងទៅសមាជិកសភា ហើយសមាជិកសភារបស់លោក ជាង២០០នាក់​ដែល​ជាម្ចាស់​ឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលមានសិទ្ធិសម្រេចជោគវាសនាប្រទេស ត្រូវ​ហ៊ាន​និយាយ រំលឹកដល់រដ្ឋាភិបាលខ្មែរ អំពីយុត្តិធម៌ អធិបតេយ្យភាព និងសេរីភាពនៅកម្ពុជា។

លោក តាក់ ម៉េងហ៊ាង៖ «សូមកុំភ្លេចថា ការចូលរួមរបស់បងប្អូនជាសំឡេងរបស់បងប្អូននេះ គឺមានសារៈសំខាន់ណាស់។ សូមឱ្យកម្មវិធីវេទិកាតុមូលរបស់ប្អូនចូលរួមទាំងអស់​គ្នានិយាយ​ឱ្យអស់ពីពោះ ដើម្បីយើងជជែកគ្នា ដើម្បីលោក អ៊ិន ណាត គាត់អាចធ្វើកម្មវិធីបន្តទៀតបាន ដើម្បីជាផលប្រយោជន៍របស់ខ្មែរយើងទាំងអស់គ្នា ខ្មែរ នៅក្នុងទីក្រុងមែលប៊ន មិន​ដែល​ភ្លេច​កំណើត​របស់​យើង ហើយក៏មិនដែលទុកឱ្យប្រទេសកំណើតរបស់យើងរស់នៅវេទនា ឬមួយក៏រងារ ដោយអត់មានសំឡេងរបស់ពួកយើងពីក្រៅប្រទេសឡើយ។»

ចំណែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា សោកស្តាយ​ដែលកម្ពុជាមានមេដឹកនាំធ្វើឲ្យកម្ពុជាបាត់បង់កិត្យានុភាពជាតិ កេរ្តិ៍ឈ្មោះ និងនាំឲ្យកម្ពុជាលិចលង់ក្នុងគ្រោះមហន្តរាយ។ លោកថា កម្ពុជា ជាប្រទេស​មួយ​ដែល​សម្បូរ​នូវ​ធនធាន​ធម្មជាតិ រ៉ែមាស អាកាសធាតុអំណោយផល និងដំណាំដាំដុះល្អប្រសើរ ប៉ុន្តែ​បែរជា​មានមេដឹកនាំមិនល្អ ធ្វើឲ្យបាត់បង់គ្រប់យ៉ាងដែលជាកេរតំណែល ហើយមិនអនុវត្ត​តាម​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ដែលអ្នកជំនាន់មុនខំលះបង់តស៊ូសាច់ស្រស់ ឈាមស្រស់ បង្កើត​ឡើង ដើម្បី​ការពារទឹកដី។ លោក​ថា កម្ពុជា​នឹង​ក្លាយ​ជាប្រទេសមានសក្តានុពល ប្រសិនបើ​រដ្ឋាភិបាលខ្មែរ យក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងបារីស មកអនុវត្តឲ្យបានខ្ជាប់ខ្ជួន។

លោក ស៊ឹង សែនករុណា៖ «ហើយរឿងនេះមួយខ្ញុំខ្មាសគេណាស់មែនទែន មែនតែ​យើងខ្មាសគេទេ គឺអ្នកដែលនៅក្នុងប្រទេស ពេលខ្លះគាត់ត្រូវចេញទៅក្រៅប្រទេស សុំតែ​វីសា​ចូល​ប្រទេស​គេ គេមិនចង់ទាំងឱ្យផងលឺតែពីកម្ពុជាទៅ។ គេភ័យខ្លាចប៉ះពាល់​ទៅដល់​ប្រទេស​គេ។ យើងទទូចរឿងឱ្យ​ពលរដ្ឋ​យើង​ដែល​រស់​នៅ​ក្រៅប្រទេស ចង់​បោះឆ្នោតជ្រើសរើស​មេដឹកនាំ​ក្នុង​ប្រទេស តែមិន​ត្រូវ​បាន​អនុញ្ញាត អញ្ចឹង​ហើយ​ខាងយើង​អង្គការ​សង្គមស៊ីវិល​នៅក្រៅ​អ្នកប្រជាធិបតេយ្យ យើងបង្កើតគណៈកម្មការមួយផ្តល់សិទ្ធិឱ្យបងប្អូនយើងខាងក្រៅ រើស​តំណាង​ធ្វើ​ការឱ្យយើង​ដើម្បី​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គមនៅក្នុងប្រទេសកម្ពុជា​យើង​បាន»។

ក្រៅពីនេះ ក៏មានវាគ្មិនជាច្រើនទៀតបានឡើងថ្លែងសន្ទរកថា នៅក្នុងពិធីរំលឹកខួបលើកទី៣៥នោះ ដូចជាអ្នកជំនាញផ្នែកសន្តិសុខឌីជីថល លោក ង៉ែត ម៉ូសេ ប្រធានស្ថាប័ន​ព្រំដែន នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក អំ សំអាន ប្រធាន​ចលនា​ស្ត្រី​គណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសអូស្ត្រាលី អ្នកស្រី ស៊ាម អេង អ្នកស្រាវជ្រាវ​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ជាដើម ដែល​បាន​លើក​យក​បញ្ហា​ឆបោក​អនឡាញ​នៅ​កម្ពុជា បញ្ហា​ទឹកដី ដែលបានបាត់បង់ទៅឲ្យប្រទេសថៃ និងបញ្ហាសិទ្ធិមនុស្ស​នៅ​កម្ពុជា។

ចំណែក នៅ​ឯ​ប្រទេស​កាណាដា កាល​ពីថ្ងៃទី១៧ តុលា ពលរដ្ឋខ្មែរ​ក៏បាន​ធ្វើ​បាតុកម្ម​ធំមួយ​នៅ​មុខ​រដ្ឋសភាកាណាដា ដែលមានអ្នកចូលរួមប្រមាណជាង ១០០នាក់ នៅទីក្រុងអូតាវ៉ា ដើម្បី​ទាមទារ​ឱ្យរដ្ឋាភិបាលកម្ពុជាគោរព និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងសន្ធិ​សញ្ញា​អន្តរជាតិ​ដែល​កម្ពុជាជាភាគី គោរពសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន និងគោលការណ៍​ប្រជាធិបតេយ្យ ធានាសេរីភាពក្នុងការបញ្ចេញមតិ និងការចូលរួមនយោបាយដោយសន្តិវិធី ដោះលែងអ្នកទោសមនសិការ និងអ្នកទោសនយោបាយទាំងអស់ដោយគ្មានលក្ខខណ្ឌ។

ក្រៅពីនោះ ពលករខ្មែរនៅប្រទេសថៃ ប្រមាណជា ៣០នាក់ ក៏បានរៀបចំពិធីរំលឹកខួបនេះ កាលពីថ្ងៃ១៨ ខែតុលា។ ចំណែក នៅប្រទេសបារាំងប្រជាពលរដ្ឋ និងអ្នកគាំទ្ររដ្ឋាភិបាលកម្ពុជា​ឯករាជ្យ​២៣​តុលា ក៏គ្រោងនឹងធ្វើបាតុកម្មធំ​មួយ ដើម្បីរំលឹកខួបលើកទី៣៥ នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងបារីស និងរំលឹកខួប១ឆ្នាំ នៃការបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា នៅថ្ងៃទី ២៤ តុលា ខាងមុខនេះដែរ។ ពួកគេ ក៏នឹង​រៀបចំ​ញត្តិរបស់​ប្រជាពលរដ្ឋជាង ៤១ ម៉ឺន​នាក់​ដែល​បានចុះហត្ថលេខា​តាមអនឡាញ ដាក់ជូនប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលជា​សហប្រធានកិច្ចព្រមព្រៀង​សន្តិភាព ក្រុង​បារីស ដើម្បី​ឲ្យ​លោកយកចិត្តទុកដាក់​មក​លើប្រទេសកម្ពុជាដែលកំពុង​រងការរំលោភបំពានទឹកដី​ពីប្រទេស​ជិត​ខាង៕

កម្ពុជា​ជួប​វិបត្តិ​​ដោយសារ​រដ្ឋាភិបាល​មិន​​គោរព និង​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ