មកទល់ពេលនេះ ឪពុកម្តាយរបស់សិស្សសាលាប៊ែលធីដែលបានស្លាប់នោះ ពួកគាត់ទាមទាររកយុត្តិធម៌ និងបន្ទោសអ្នកបើកបរធ្វេសប្រហែស ព្រមទាំងរិះគន់សមត្ថកិច្ចពាក់ព័ន្ធថា យឺតយ៉ាវ និងខ្វះបច្ចេកទេសក្នុងការជួយសង្គ្រោះ ហើយថែមទាំងបញ្ឈប់ការរាវរកសិស្សដែលបាត់ខ្លួនក្នុងទឹកទៀតរហូតដល់ម្តាយជនរងគ្រោះសុំអង្វរ ទើបសមត្ថកិច្ច ចុះជួយរាវរកសិស្សក្នុងទឹកម្តងទៀត។