ក្រុម​អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ប្រទេស​ថៃ​នៅតែ​ចិញ្ចឹមចិត្ត​បើក​ការវាយប្រហារ​ឈ្លាន​មក​លើ​ប្រទេស​កម្ពុជា​សាជាថ្មី​ទៀត ដោយ​ព្យាយាម​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​ផ្សេងៗ​ដើម្បី​ចោទ​មក​លើ​កម្ពុជា។
អ្នកឃ្លាំមើល​ថា ស្ថានការណ៍​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ គ្មាន​ភាព​ច្បាស់លាស់​នោះ​ទេ ដោយសារ​ភាគី​ថៃ បាន​ពន្យារពេល​ចូលរួម​កិច្ចប្រជុំ ដើម្បី​ដោះស្រាយ​រឿង​បោះបង្គោល​ព្រំដែន ដែល​ស្នើ​ឡើង​ដោយ​កម្ពុជា និង​ចោទប្រកាន់​កម្ពុជា ថា រំលោភ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់។
អ្នកសារព័ត៌មាន​ឯករាជ្យ​ថា សហគមន៍​អន្តរជាតិ​ពុំ​សូវ​ចាប់អារម្មណ៍​នឹង​កម្ពុជា ដោយសារ​ស្ថាប័ន​ព័ត៌មាន​ក្នុងស្រុក​ភាគច្រើន ត្រូវ​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល ឬ អ្នក​មាន​អំណាច។
ពលរដ្ឋ និង​អ្នកឃ្លាំមើល​រិះគន់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ដែល​បង្ហោះ​បទ​ចម្រៀង​ធ្វើ​ព្រងើយ ខណៈ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ និង​ប្រទេស​ជាតិ កំពុង​រងគ្រោះ​ពី​ការឈ្លានពាន​របស់​យោធា​ថៃ។ ពួកគាត់ យល់​ថា ទង្វើ​របស់​លោក​ហ៊ុន សែន នេះ ហាក់​ខ្វាយខ្វល់​ពី​រឿង​ផ្ទាល់ខ្លួន ច្រើនជាង​បញ្ហា​ទុក្ខសោក​របស់​ជាតិ​និង​ប្រជាជន។
ការ​លើកឡើង​នេះ គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​អ្នកនាំពាក្យ​រដ្ឋាភិបាល​ដែល​បាន​ចោទ​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មួយចំនួន គឺជា​អ្នកបម្រើ​សង្គ្រាម​ចិត្តសាស្ត្រ​ឱ្យ​យោធា​ថៃ ក្នុង​ចេតនា​បំបែក​កម្លាំង​សាមគ្គី​របស់​ខ្មែរ។
ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​យោធា​ថៃ​រំលោភ​យក​ដីធ្លី និង​ផ្ទះសម្បែង នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​ទាន់​ទទួល​បាន​ដំណោះស្រាយ​ណាមួយ ពី​រដ្ឋាភិបាល​កម្ពុជា​នៅឡើយ ខណៈ​អាជ្ញាធរ​បាន​ត្រឹម​ជូនដំណឹង​ឱ្យ​ពលរដ្ឋ​រក្សា​ភាព​អត់ធ្មត់​។ អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​ត្រូវ​យក​ករណី​នេះ​ប្ដឹង​ទៅ​ស្ថាប័ន​អន្តរជាតិ និង​បង្កើន​សកម្មភាព​ការទូត​ឱ្យ​ខ្លាំង។
កម្ពុជា​ស្នើ​ភាគី​ថៃ​ជា​លើក​ទី​២ ដើម្បី​ប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក ហៅ​កាត់​ចេ​ប៊ី​ស៊ី (JBC) លើ​បញ្ហា​ដី​ខ្មែរ​ដែល​យោធា​ថៃ​កំពុង​កាន់​កាប់​ដោយ​ខុសច្បាប់។
ការ​ទទូច​នេះ ក្រោយ​ពី​ពួកគេ​សង្កេត​ឃើញ​ថា ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៅ​តាម​តំបន់​មួយចំនួន មិន​ស្ដាប់​តាម​ការណែនាំ​របស់ ធនាគារជាតិ​នៃ​កម្ពុជា​ឡើយ ខណៈ​គ្រួសារ​ទាហាន​ជួរមុខ និង​ពលរដ្ឋ​រងគ្រោះ​បន្ត​រង​ការ​គំរាម​ឱ្យ​បង់ប្រាក់​ជំពាក់​ធនាគារ។
​ក្រសួងការបរទេស​កម្ពុជា​ប្រកាស​ទទួលស្គាល់​ជា​លើកដំបូង​នៅ​ថ្ងៃទី​៣ មករា ថា យោធា​ថៃ​បាន​កាន់កាប់​ទឹកដី​ខ្មែរ​ជាច្រើន​កន្លែង​ដោយ​ខុសច្បាប់​អន្តរជាតិ បន្ទាប់ពី​រក្សា​ភាព​ស្ងៀមស្ងាត់​ក្រោយ​យល់ព្រម​ទទួលយក​បទ​ឈប់​បាញ់​ជា​លើក​ទី​២ កាលពី​ថ្ងៃទី​២៧ ធ្នូ។
ពួកគេ​ថា​ឆ្លងកាត់​សង្គ្រាម​ព្រំដែន​ពីរ​លើក​នេះ​ជាមួយ​យោធា​ថៃ​ក្នុង​ឆ្នាំ​២០២៥ កម្ពុជា​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ ដោយសារ​ទាហាន​ថៃ​បាន​ប្រើ​អាវុធ​ទំនើប​រហូតដល់​យន្តហោះ F-16 និង​ដ្រូន​បាញ់​ស្រោច​សន្ធាប់​មក​លើ​ទឹក​ដី​កម្ពុជា ខណៈ​កម្ពុជា​ពុំ​មាន​អាវុធ​ធន់​ធ្ងន់​តបត​ជាមួយ​នឹង​យោធា​ថៃ​ឡើយ។

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។