ការ​ធ្វើ​សមយុទ្ធ​របស់​យោធា​ថៃ​នេះ បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ស្ថានការណ៍​ព្រំដែន​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ កំពុងតែ​ឡើង​កម្ដៅ។
អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ធ្វើ​កិច្ច​សហប្រតិបត្តិការ​ពេញលេញ​ជាមួយ​តំណាង​ពិសេស​អង្គការសហប្រជាជាតិ ដើម្បី​រក​ប្រយោជន៍​ឱ្យ​ប្រទេស​កម្ពុជា
ភាគី​ថៃ​អះអាង​ថា ការណ៍​ដែល​ប្រទេស​ថៃ​បាន​លុបចោល MOU44 គឺ​ដោយសារតែ​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​ជា​ផ្លូវការ​លើ​ច្បាប់​សមុទ្រ (UNCLOS) ដូច​ថៃ​ដែរ។
ប៉ុន្តែ​ក្នុង​ពេល​ជាមួយគ្នា​នោះ លោក ហ៊ុន សែន តែងតែ​ចាប់​ពលរដ្ឋ អ្នកនយោបាយ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ និង​គំរាមកំហែង បញ្ញវន្ត​ខ្មែរ មិន​ឱ្យ​បញ្ចេញមតិ រឿង​បញ្ហា​ព្រំដែន​នោះ​ឡើយ។
ការ​ឆ្លើយតប​របស់​ភាគី​កម្ពុជា​បែបនេះ គឺ​ក្រោយ​រដ្ឋមន្ត្រីការបរទេស​ថៃ​និយាយ​ថា ការចរចា​ព្រំដែន​គោក​បាន​ជាប់​គាំង ក្រោយ​កម្ពុជា​ប្រើ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ (UNCLOS)។
ភាគី​ថៃ​បាន​លើកឡើង​ថា បច្ចុប្បន្ន​ឱកាស​នៃ​ការពិភាក្សា​សម្រាប់​កម្ពុជា និង​ថៃ​កាន់តែ​បាត់បង់​ទៅ ខណៈ​ស្ថានភាព​ជម្លោះ​នៅ​តាម​ព្រំដែន​កាន់តែ​មាន​ភាព​តានតឹង​ឡើង ក្រោយពី​មានការ​ចុះផ្សាយ​ព័ត៌មាន​ថា កម្ពុជា​បាន​ទទួល​រថក្រោះ​ជាច្រើន​គ្រឿង​ពី​ប្រទេស​ចិន។
អ្នកឃ្លាំមើល​លើក​ឡើង​ថា យោធា​ថៃ​កំពុង​ប្រើប្រាស់​អំណាច​យោធា ដើម្បី​ពង្រីក​ភាពជា​ម្ចាស់​នៅក្នុង​ទឹកដី​កម្ពុជា ដែល​យោធា​ថៃ​បាន​ឈ្លានពាន​យក។
អ្នកឃ្លាំមើល​លើកឡើង​ថា កម្ពុជា​នឹង​ប្រឈម​ការបាត់បង់​ទឹកដី​តាម​ព្រំដែន​ជា​អចិន្ត្រៃយ៍ ប្រសិនបើ​កម្ពុជា​ធ្វើតាម​បញ្ជា​របស់​យោធា​ថៃ។
...​ពឹង​ចិន​សម្របសម្រួល​បញ្ចប់​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង ដោយសារ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច សម្ពាធ​អន្តរជាតិ និង​ការបោះឆ្នោត​នា​ពេល​ខាងមុខ។
អ្នកឃ្លាំមើល​ថា មេដឹកនាំ​ចិន នឹង​មិន​ជជែក​ស៊ីជម្រៅ លើ​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ​នោះ​ដែរ ព្រោះ​ចិន​ខ្លាច​ប៉ះពាល់​អារម្មណ៍​ថៃ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។