ភាគី​ទាហាន​ថៃ​បាន​អះអាង​ថា ការ​បិទផ្លូវ​នេះ​គឺ​ធ្វើឡើង​នៅក្នុង​ទឹកដី​ថៃ ដើម្បី​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន ប៉ុន្តែ​ទាហាន​ខ្មែរ​អះអាង​ថា សកម្មភាព​ភាព​រាយ​បន្លា​លួស​របស់​យោធា​ថៃ ធ្វើឡើង​នៅក្នុង​តំបន់​កាន់កាប់​របស់​កម្ពុជា។
ការ​លើកឡើង​នេះ ក្រោយពី​ព្រឹទ្ធសភា​កម្ពុជា បាន​បង្ហាញ អំពី​លទ្ធផល ប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥១ នៃ​សភា​ប្រើ​ភាសា​បារាំង ដែល​បាន​អនុម័ត​សេចក្ដីសម្រេចចិត្ត​ស្ដីពី បូរណភាព​ទឹកដី​កម្ពុជា និង​បារម្ភ​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ។
ការ​អះអាង​នេះ​បន្ទាប់ពី ក្រសួងការបរទេស​កម្ពុជា អះអាង​ថា សហរដ្ឋអាមេរិក​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​ព្រំដែន និង​គាំទ្រ​ការ​ប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​តាមរយៈ​ការសន្ទនា និង​ការទូត។
ក្នុង​នោះ​តំណាងរាស្ត្រ​ថៃ ក៏បាន​ស្នើ​ឱ្យ​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​សើរើ​បំណុល​របស់​កម្ពុជា ដែល​គេ​អះអាង​ថា បាន​ជំពាក់​ថៃ​ចំនួន​ជាង ៥២​លាន​ដុល្លារ​ផង​ដែរ។
ការ​ចោទប្រកាន់​របស់​យោធា​ថៃ​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្រាប់​ទៅកាន់​អង្គការសហប្រជាជាតិ អំពី​សកម្មភាព​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​របស់​យោធា​ថៃ មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​អំឡុង​ធ្វើ​សង្គ្រាម​ឈ្លានពាន​ទឹកដី​កម្ពុជា​។ ក៏ប៉ុន្តែ យោធា​ថៃ​បាន​ចាត់ទុក​ការ​លើកឡើង​របស់​កម្ពុ​ជា គឺជា​ការបំផ្លាញ​សន្តិភាព​ដែល​មាន​ភាព​ផុយស្រួយ​រវាង​ប្រទេស​ទាំងពីរ។
មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា អះអាង​ថា ប្រសិនបើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើក​ការស៊ើបអង្កេត​តាម​សំណើ​របស់​ខ្លួន លើ​មេដឹកនាំ​និង​មេ​យោធា​ថៃ​ដែល​បញ្ជា​ឱ្យ​លើកទ័ព​ឈ្លានពាន​កម្ពុជា នោះ​អ្នក​ទាំងនេះ​អាច​ប្រឈម​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​អាច​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ។
ក្រោយ​ការ​អះអាង​របស់​កម្ពុជា​នេះ យោធា​ថៃ​បាន​ចេញ​មក​បដិសេធ និង​ប្រតិកម្ម​ទៅវិញ ដោយ​ព្រមាន​ពី​ការ​ប្រឈម​មុខ​ដាក់គ្នា​សាជាថ្មី និង​បាន​ចោទ​ត្រឡប់​មក​ភាគី​កម្ពុជា​វិញ​ថា បាន​ប្រឌិត​ករណីនេះ​ដើម្បី​យក​លេស​ចល័ត​ទ័ព​មកកាន់​តំបន់​ព្រំដែន។
បក្ស​ក្រៅ​រដ្ឋាភិបាល ថា ការដែល លោក ហ៊ុន ម៉ាណែត មិន​ឱ្យ​ថៃ​ទទួលខុសត្រូវ គឺ​មានន័យថា សង្គ្រាម​ដែល​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា​នោះ គឺ​បង្កើត​ដោយ​ភាគី​ថៃ និង​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន។
រណី​ក្រុម​សង្កេតការណ៍ AOT ប្រចាំ​នៅ​ប្រទេស​ថៃ ដែល​ដឹកនាំ​ដោយ​កងទ័ព​ហ្វីលីពីន បាន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ត្រង់​តំបន់​ប្រាសាទ​ខ្នារ ដែល​ស្ថិត​ក្នុង​សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ មិន​បាន​ជូនដំណឹង​ជាមុន​មកកាន់​ភាគី​កម្ពុជា។
ការ​អះអាង​របស់​ទាហាន​ខ្មែរ​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើកឡើង​របស់​យោធា​ថៃ ដែល​បាន​បដិសេធ​ថា ទាហាន​ថៃ​មិនបាន​គប់​គ្រាប់បែកដៃ​វាយ​វាយប្រហារ​មក​លើ​ក្រុម​ទាហាន​ខ្មែរ​នោះ​ឡើយ និង​ចោទ​ថា​គឺ​បណ្ដាលមកពី​ទាហាន​ខ្មែរ​ដើរ​ជាន់​មីន​ដោយ​ខ្លួនឯង។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។