មតិផ្សេងៗជំរុញឱ្យរដ្ឋាភិបាលបង្រួបបង្រួមជាតិ ពង្រឹងវិស័យការពារជាតិ និងដោះស្រាយវិបត្តិជាតិនៅឆ្នាំថ្មី
0
ពលរដ្ឋ អ្នកឃ្លាំមើល និងបក្សប្រឆាំងអំពាវនាវឱ្យរដ្ឋាភិបាលភ្នំពេញនៃក្រុមគ្រួសារត្រកូលហ៊ុន បើកផ្លូវឱ្យមានការផ្សះផ្សាបង្រួបបង្រួមជាតិ រួមគ្នាពង្រឹងវិស័យការពារជាតិ និងដោះស្រាយវិបត្តិជាតិ ដែលកំពុងប្រឈម ក្នុងឆ្នាំថ្មី២០២៦។
មន្ត្រីគណបក្សប្រឆាំងលើកឡើងថា រដ្ឋាភិបាលបក្សកាន់អំណាច កំពុងធ្វើនយោបាយប្រជាភិថុតិ តាមរយៈការយកព្រឹត្តិការយោធាថៃ ដោះលែងទាហានខ្មែរចំនួន ១៨នាក់មកឱ្យកម្ពុជាវិញ ដើម្បីធ្វើឱ្យពលរដ្ឋភ្លេចរឿងដែលយោធាថៃអះអាងពីការចូលកាន់កាប់ទឹកដីមួយផ្នែករបស់កម្ពុជា ក្រោយសង្គ្រាមនៅតាមព្រំដែន។
ពលរដ្ឋខ្មែរចោទថា ទាហានថៃបានដេញបាញ់គំរាមអ្នកស្រុកអូរស្មាច់ ២នាក់ និងប្លន់យកទ្រព្យសម្បត្តិពលរដ្ឋជាច្រើនគ្រួសារ
0
ជាមួយគ្នានេះ ក្រុមទាហានថៃក៏បន្តសម្រុកចូលបំផ្លាញ និងរុះរើផ្ទះសម្បែងរបស់ក្រុមអាជីវករខ្មែរជាច្រើនគ្រួសារនៅអគារអូរបីជាន់ ដើម្បីចូលប្លន់យកទ្រព្យសម្បត្តិមានតម្លៃដែរ។
រដ្ឋាភិបាលអូស្ត្រាលី ប្រកាសផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២សែន ៥ម៉ឺន(២៥០.០០០)ដុល្លារ ដើម្បីជួយដល់ប្រជាជនភៀសសឹកកម្ពុជាដែលត្រូវបានផ្លាស់ទីលំនៅដោយសារភ្លើងសង្គ្រាមតាមព្រំដែនរវាងខ្មែរ និងថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលបានចុះផ្សាយ កាលពីថ្ងៃទី១ ខែមករា។
អ្នកឃ្លាំមើលលើកឡើងថា ប្រទេសកម្ពុជា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បានបរាជ័យ ក្នុងការដោះស្រាយ បញ្ហាជាតិជាច្រើន ក្នុងឆ្នាំ២០២៥ ដូចជាបញ្ហាអំពើពុករលួយ ពលរដ្ឋ គ្មានការធ្វើសមរម្យ ឧក្រិដ្ឋកម្ម អនឡាញ (Scam Online) ការរំលោភសិទ្ធិមនុស្ស ការធ្លាក់ចុះនៃប្រព័ន្ធប្រជាធិបតេយ្យ ការបែកបាក់ផ្ទៃជាតិ និងអសមត្ថភាពក្នុងការការពារទឹកដីពីការឈ្លានពានរបស់យោធាថៃ។
ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ មានដូចជា ស្ថានីយទូរទស្សន៍បាយ័ន ទូរទស្សន៍ ស៊ី.ធី.អ៊ិន ទូរទស្សន៍ ភី.អ៊ិន.អ៊ិន និងតំណាងទូរទស្សន៍ជាតិកម្ពុជាជាដើម។
អូស្ត្រាលីថា ការដោះលែងនេះ នឹងជួយស្តារឡើងវិញនូវការជឿជាក់ និងទំនុកចិត្តរវាងកម្ពុជា-ថៃ។ ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលនិងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយបន្តអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះការរំលោភច្បាប់អន្តរជាតិពីសំណាក់ភាគីថៃមកលើកងទ័ពកម្ពុជា។
អ្នកច្បាប់លើកឡើងថា ការចុះទៅប្រមូលសពទាហានដែលបានពលីក្នុងសមរភូមិ គឺជាភារកិច្ចរបស់ក្រុមស្ថាប័នឯករាជ ដែលមិនពាក់ព័ន្ធនឹងយោធា ហើយត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍មនុស្សធម៌។
បក្សក្រៅរដ្ឋាភិបាលស្នើឲ្យអ្នកពាក់ព័ន្ធគិតគូរពីជីវភាព និងបំណុលទាហានជួរមុខ និងពលរដ្ឋភៀសសឹក
0
បក្សក្រៅរដ្ឋាភិបាល ស្នើឲ្យអ្នកពាក់ព័ន្ធគិតគូរពីជីវភាព និងបំណុលរបស់ទាហានជួរមុខ និងពលរដ្ឋភៀសសឹក ដែលកំពុងតែជួបទុក្ខលំបាក និងត្រូវធនាគារគំរាមរឹបអូសទ្រព្យសម្បត្តិ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានទាហានជួបមុខត្អូញត្អែរ ពីបុគ្គលិកធនាគារបង្ខំឲ្យពួកគាត់សងប្រាក់ទៅធនាគារវិញឲ្យទៀងទាត់។
ពលរដ្ឋនៅក្រៅប្រទេសបារម្ភខ្លាចលោក ហ៊ុន ម៉ាណែត មិនអាចទាមទារទឹកដី និងប្រាសាទខ្មែរត្រឡប់មកវិញ
0
ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស បារម្ភខ្លាចរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនអាចទាមទារទឹកដី និងប្រាសាទរបស់កម្ពុជា ដែលទាហានថៃបានឈ្លានពាន និងព័ទ្ធបន្លាលួស ត្រឡប់មកវិញ។ ការលើកឡើងនេះ បន្ទាប់ពីទាហានថៃបានរាយបន្លាលួសព័ទ្ធយកទឹកដី និងប្រាសាទខ្មែរ ជាច្រើនកន្លែងនៅតាមបណ្ដោយព្រំដែន។
កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់ផ្សែងពុលអំឡុងពេលសង្គ្រាមជាមួយថៃ
ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។






