លោក​ចង់​ឃើញ​ក្រុម​យុវជន​ទាំងនោះ​គួរ​កៀរគរ​គ្នា​បន្ថែម​ទៀត​ធ្វើ សកម្មភាព​មនុស្សធម៌​ជួយ​ទៅដល់​ជនភៀសសឹក​ដែល​កំពុង​រងគ្រោះ ដូចជា​ណែនាំ​អំពី​ការថែទាំ​សុខភាព ការ​ការពារ​ខ្លួន​ដើម្បី​សុវត្ថិភាព​នៅពេល​ការវាយប្រហារ​មកដល់ និង​អនាម័យ​ជាដើម ជាជាង​គ្រាន់តែ​នាំគ្នា​មក​សម្ដែង​មតិ។
រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា ដឹកនាំ​ដោយ លោក សម រង្សី បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នៅ​ជុំវិញ​ពិភពលោក បង្កើន​ចលនា​រួម​កម្លាំង​គ្នា​ធ្វើបាតុកម្ម ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​ថៃ បញ្ឈប់​សង្គ្រាម​ឈ្លានពាន​មក​លើ​កម្ពុជា និង​ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា បង្ហាញ​ពី​ឆន្ទៈ ក្នុង​ការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ដែល​ភាគី​ថៃ​យក​ធ្វើជា​លេស ចូល​មក​ឈ្លានពាន​កម្ពុជា។
យោធា​ថៃ​នៅ​ថ្ងៃទី​១៩ ខែធ្នូ នេះ បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះអាង​ពី​ការ​បញ្ជូន​គ្រឿងចក្រ​ជាច្រើន​គ្រឿង ចូល​ឈូស​ឆាយ និង​កាន់កាប់​តំបន់​អានសេះ ដែល​ស្ថិត​ក្នុង​ខេត្តព្រះវិហារ។
​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​បាន​រួម​គ្នា​ធ្វើដំណើរ​ព្យុហយាត្រា​ជា​លើក​ទី​ពីរ ដើម្បី​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ថៃ ដោយ​បង្ហាញ​ស្មារតី​គាំទ្រ​សន្តិភាព និង​បទ​ឈប់​បាញ់ ព្រមទាំង​ជំរុញ​ឱ្យ​យោធា​ថៃ​ងាក​មក​ចរចា​សន្តិភាព​ដែល​មាន​ស្រាប់​។​
យោធា​ថៃ​បន្ត​វាយប្រហារ​កម្ពុជា​ដោយ​បាញ់រះ និង​ប្រើ​កាំភ្លើង​ធំ​បាញ់​ចេញពី​នាវាចម្បាំង នៅ​ព្រឹក​ថ្ងៃទី​១៩ ធ្នូ លើ​ភូមិសាស្ត្រ​មួយចំនួន ដោយ​ពុំ​អនុវត្ត​បទ​ឈប់​បាញ់​តាម​សំណើ​ប្រមុខ​ការទូត​ចិន សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​នោះ​ឡើយ។
ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ AFP បាន​កត់សម្គាល់​ឃើញ​ថា ក្នុង​ពេល​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​រវាង​យោធា​ថៃ និង​កម្ពុជា ឃ្លិប​វីដេអូ​ជាច្រើន​ដែល​បង្កើត​ឡើង​ដោយ AI ចេញពី​ប្រទេស​ថៃ ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជនជាតិ​ថៃ​ជាច្រើន​យក​ទៅ​ផ្សព្វផ្សាយ បើទោះ​បី​ជា​រូបភាព​ទាំងនោះ ត្រូវ​បាន​គេ​រក​ឃើញ​រួច​មក​ហើយ​ថា បង្កើត​ចេញ​ពី AI ក្ដី។
ការ​លើកឡើង​នេះ ក៏​ព្រោះតែ​ពួកគាត់​យល់ថា អ្នក​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ខ្លាំង​បំផុត​ពី​ការ​ប្រយុទ្ធ​គ្នា​នេះ ​គឺស្ថាប័ន​យោធា និង​ពួក​ជាតិនិយម​ជ្រុល​ថៃ ចំណែកឯ​ប្រជាជន​ស៊ីវិល​នៃ​ប្រទេស​ទាំងពីរ​គឺជា​អ្នក​ចាញ់​នៅក្នុង​ភ្លើងសង្គ្រាម​នេះ។
យោធា​ថៃ​​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់​លើ​ក្រុង​ប៉ោយប៉ែត ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ខណៈ​មាន​ពលរដ្ឋ​ស៊ីវិល​ជាច្រើន​​រស់​នៅ និង​ប្រកប​អាជីវកម្ម​ដូច​សព្វ​ដង។ យោធា​ថៃ​​យក​លេស​ចោទ​កម្ពុជា​ថា ចល័ត​ទ័ព​និង​សព្វាវុធ​ចង់​ឈ្លានពាន​ថៃ។
ពួកគាត់​ថា កុមារ​ភៀស​សឹក​កម្ពុជា​ជាច្រើន​ខ្វះខាត​អាហារ និង​ទីជម្រក​សមរម្យ ដែល​បាន​បង្ក​ការ​ប៉ះទង្គិច ផ្លូវចិត្ត ការ​រំខាន​ការសិក្សា និង​សុវត្ថិភាព​ក្នុង​ការ​រស់នៅ។
ពលរដ្ឋ​មួយចំនួន​ដែល​កំពុង​ភៀស​សឹក ក្នុង​សង្គ្រាម​វាយប្រហារ​របស់​ថៃ ស្នើ​ឱ្យ​គ្រួសារ​របស់​មេដឹកនាំ​កម្ពុជា បញ្ចេញ​ទ្រព្យសម្បត្តិ ដើម្បី​ជួយ​ដល់​ពលរដ្ឋ ដោយសារតែ​កន្លងមក ពួកគេ​តែងតែ​សម្ញែង​សម្ភារៈ​និយម និង​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​ថ្លៃ នៅក្នុង​កម្មវិធី​ជួបជុំ​នានា។

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។