អង្គការ​យូណេស្កូ (UNESCO) ស្នើ​ជា​បន្ទាន់​ឱ្យ​មាន​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​គ្រប់​ទម្រង់​ទាំងអស់ បន្ទាប់​ពី​យោធា​ថៃ​វាយ​ប្រហារ​លើ​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​តាក្របី។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) សង្ឃឹមថា លោក​នៅតែ​អាច​បញ្ឈប់​សង្គ្រាម​ខ្មែរ​ថៃ​ជា​លើក​ទី​២។ លោក​ថ្លែង​ដូច្នេះ​ពេល​ឆ្លើយ​សំណួរ​របស់​អ្នកកាសែត​កាលពី​ថ្ងៃទី​១០ ធ្នូ។
ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ប្រកាស​ប្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ឬ​ម្ចាស់​បំណុល​នានា ឱ្យ​ផ្ដល់​ការ​អនុគ្រោះ​មួយចំនួន​ដល់​អ្នក​ខ្ចីប្រាក់ ឬ​កូនបំណុល​ជា​គ្រួសារ​យោធិន និង​អ្នក​ភៀស​សឹក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកនឹងហៅទូរសព្ទទៅមេដឹកនាំកម្ពុជា-ថៃ នៅថ្ងៃពុធ ដើម្បឱ្យប្រទេសទាំងពីរបញ្ចប់សង្គ្រាមជាថ្មី។
ការ​អំពាវនាវ​នេះ​គឺ បន្ទាប់ពី​លោក មូន ពេជ្រ បាន​ដាក់​លិខិត ជូន​ប្រធានាធិបតី អាមេរិក​លោក ដូណាល់ ត្រាំ ជំរុញ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​សកម្មភាព​អរិភាព ហើយ​វិល​ត្រឡប់​មក​គោរព​សេចក្តី​ប្រកាស​រួម​សន្តិភាព ដើម្បី​ការពារ​ស្ថិរភាព​ក្នុង​តំបន់ និង​ធានា​ថា សន្តិភាព​ដែល​លោក ដូណាល់ ត្រាំ បាន​ជួយ​បង្កើត​មិន​បាត់បង់។
យុវជន​និង​ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​គណបក្សកាន់អំណាច​គណ​បក្ស​ប្រឆាំង និង​អ្នកនយោបាយ​ក្រៅប្រទេស បើក​ការចរចា​គ្នា​រក​ការផ្សះផ្សា​ជាតិ​ឲ្យ​រឹងមាំ ដើម្បី​តតាំង​នឹង​បរទេស​ឈ្លានពាន ដោះស្រាយ​បញ្ហា​ជាតិ និង​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ពេល​យោធា​ថៃ​កំពុង​វាយប្រហារ​ឈ្លានពាន​កម្ពុជា។
កងទ័ព​ភូមិភាគ​២​របស់​ថៃ បាន​បើក​ការវាយប្រហារ​ដោយ​បំផ្លាញ​ដង​ស្ទូច នៅ​ប្រាសាទ​ព្រះវិហារ ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក។
ព្រះសង្ឃ និង​ពលរដ្ឋ​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ផ្ដល់​ស្បៀង និង​សេវា​ថែទាំ​សុខភាព ដល់​ជនភៀសសឹក ព្រោះ​ថា ពលរដ្ឋ​មួយ​ចំនួន ដែល​ចាក​ចេញ​ពី​លំនៅឋាន មក​ស្នាក់​នៅ​តាម​តង់​កៅស៊ូ នៅ​ទី​សុវត្ថិភាព ពុំបាន​ត្រៀម​ស្បៀង និង​សម្ភារៈ​គ្រប់គ្រាន់​នោះ​ទេ
យោធា​ថៃ​បាន​គំរាម​បំផ្ទុះ​ស្ពាន​ស្ទឹង​មេទឹក​របស់​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​ព្រមាន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជម្លៀស​ចេញ។
ពលរដ្ឋ​ខ្មែរ និង​សកម្មជន​នយោបាយ​គណ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នឹង​ប្រមូល​ផ្ដុំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រទេស​ថៃ​វាយប្រហារ​ឈ្លានពាន​កម្ពុជា​ជាថ្មី និង​ទាមទារ​ឱ្យ​ប្រទេស​ថៃ​គោរព​បទ​ឈប់​បាញ់ និង​ច្បាប់​អន្តរជាតិ។

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។