គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រេចប្រកាសដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ដោយបារម្ភពីសុវត្ថិភាពអត្តពលិក បន្ទាប់ពីអាជ្ញាធរកីឡារបស់ថៃចោទប្រកាន់ថា កម្ពុជាបំពានច្បាប់ថៃ ករណីពាក់អាវមានឡូហ្គូក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ (Nagaworld)។
រដ្ឋបាលប្រធានាធិបតីអាមេរិកកាលពីយប់ថ្ងៃទី៩ ធ្នូ បានចេញមុខសម្ដែងក្តីព្រួយបារម្ភចំពោះការប្រយុទ្ធគ្នាជាថ្មីរវាងកម្ពុជា និងថៃ ក្រោយកិច្ចខិតខំប្រឹងប្រែងរកបទឈប់បាញ់ និងសន្តិភាពរបស់អាមេរិកកំពុងបរាជ័យដោយសារការវាយប្រហារឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។
ប្រជាពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងបណ្ដាខេត្តមួយចំនួនទៀត បន្តនាំកូនចៅភៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ខណៈយោធាថៃបង្កើនការវាយប្រហារទាំងលើទីតាំងយោធា និងទីតាំងជនស៊ីវិលរបស់កម្ពុជា។ នៅថ្ងៃទី០៩ ខែធ្នូនេះ កងទ័ពថៃបន្តប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទ ជាពិសេសប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅចំកណ្ដាលទីក្រុងសំរោងរបស់ខេត្តឧត្តរមានជ័យ រួមទាំងការវាយប្រហារលើទីតាំងសាលារៀន និងវាយបំផ្លាញប្រាសាទបុរាណខ្មែរ ដូចជាប្រាសាទតាក្របី និងប្រាសាទព្រះវិហារជាដើម។
ក្រសួងវប្បធម៌ទទូចឱ្យយូណេស្កូបញ្ឈប់សកម្មភាពយោធាថៃបាញ់បំផ្លាញប្រាសាទបុរាណខ្មែរនៅក្នុងសង្គ្រាមឈ្លានពាន
0ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជានៅថ្ងៃទី៩ ធ្នូ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះយោធាថៃ ដែលបានបាញ់បំផ្លាញប្រាសាទបុរាណខ្មែរតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។ក្រសួងចាត់ទុកការបាញ់បំផ្លាញនេះ ជាទង្វើសាហាវបង្ហាញពីភាពអសីលធម៌ ការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុក មានតម្លៃមិនអាចកាត់ថ្លៃបាន។ក្រសួងវប្បធម៌អះអាងថា យោធាថៃកំពុងបន្តបាញ់ប្រហារដោយគ្មានញញើតមកលើគ្រប់ទីតាំង មិនថា ជាទីតាំងជនស៊ីវិល ឬទីតាំងបេតិកភណ្ឌនោះទេ ក្នុងនោះក៏មានប្រាសាទព្រះវិហារ ដែលរងការបំផ្លាញ ធ្វើឱ្យអគារអភិរក្សក្រោមកិច្ចសហប្រតិបត្តិការអភិរក្សកម្ពុជា-ឥណ្ឌា ខូចខាតទាំងស្រុង រួមទាំងរចនាសម្ព័ន្ធផ្សេងៗទៀតរបស់ប្រាសាទ។ក្រសួងវប្បធម៌អំពាវនាវឱ្យមជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ (UNESCO) ចូលរួមថ្កោលទោស...
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុខវិមានរដ្ឋាភិបាល នៅថ្ងៃទី៩ ខែធ្នូ នេះ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានលើកឡើងថា សង្គ្រាមនៅតំបន់ព្រំដែន រវាងកម្ពុជា និងថៃ នៅពេលនេះ បញ្ឈប់លែងបានហើយ ដោយរដ្ឋាភិបាលស៊ីវិលរបស់លោក នឹងគាំទ្រប្រតិបត្តិការរបស់យោធាថៃ ១០០ភាគរយ ដើម្បីកម្ទេចកម្ពុជា ឱ្យតដៃលែងកើត និងអស់លទ្ធភាព។លោក...
អគ្គលេខាធិការអង្គការសហប្រជាជាតិបង្ហាញក្តីព្រួយបារម្ភអំពីការប៉ះទង្គិចប្រដាប់អាវុធសាជាថ្មីរវាងកម្ពុជា និងថៃ ព្រមទាំងអំពាវនាវឱ្យមានការអត់ធ្មត់ និងការសន្ទនាដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែន។
កងទ័ពជើងទឹកថៃចោទប្រកាន់កម្ពុជាថា បានដាក់ពង្រាយកងទ័ពចូលក្នុងដីថៃ នៅខេត្តត្រាត ខណៈកងទ័ពនៃប្រទេសទាំងកំពុងវាយប្រហារយ៉ាងខ្លាំងក្លានៅតាមព្រំដែន ហើយខាងទ័ពអាកាសថៃបានទម្លាក់គ្រាប់ចូលជ្រៅក្នុងដីខ្មែរ។
យោធាថៃកាន់តែបន្តពង្រីកតំបន់វាយប្រហារ និងទម្លាក់គ្រាប់បែកធុនធ្ងន់តាមអាកាសចូលជ្រៅដល់ទីប្រជុំជន នៅថ្ងៃទី៩ ធ្នូ បន្ទាប់ពីកម្ពុជាប្រកាសវាយបកទៅភាគីថៃវិញ។
កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់ផ្សែងពុលអំឡុងពេលសង្គ្រាមជាមួយថៃ
ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។






