ពលរដ្ឋ​ចង់​ឃើញ​រដ្ឋាភិបាល​មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​ឱ្យ​បាន​ឆាប់រហ័ស​ជាជាង​ព្យាយាម​លាក់បាំង​ព័ត៌មាន ហើយ​បន្ត​ចាប់​ពលរដ្ឋ​ខ្លួនឯង​ដាក់​ពន្ធនាគារ។
ទាហាន​ខ្មែរ​ដែល​កំពុង​ឈរជើង​តាម​ព្រំដែន ក្នុង​តំបន់​មួយចំនួន ត្អូញត្អែរ​ពី​ការ​ខ្វះ​ទឹក​ប្រើប្រាស់ នៅក្នុង​រដូវប្រាំង ដោយ​តំបន់​ខ្លះ ប្រភព​ទឹក​បាន​រីងស្ងួត និង​ត្រូវ​ដឹកជញ្ជូន​ទឹក​ពី​តំបន់​ផ្សេង​មក​ផ្គត់ផ្គង់។
ពួកគាត់​ថា ការ​ធ្វើ​បែបនេះ​របស់​មន្ត្រី​រដ្ឋាភិបាល​គឺ​គ្រាន់តែ ដើម្បី​ស្អំ​ចិត្ត​ប្រជាពលរដ្ឋ កុំឱ្យ​ខឹង​សម្បារ នឹង​រដ្ឋាភិបាល ដែល​គេ​មើល​ឃើញ​ថា ហាក់ មិន​បាន​ធ្វើ​អ្វី​ជា​ដុំកំភួន​សម្រាប់​បូរណភាព​ទឹកដី។
អ្នកឃ្លាំមើល​យល់ថា អាជ្ញាធរ​រដ្ឋាភិបាល គួរតែ​ជួយ​សម្រួល​ឲ្យ​គណបក្សប្រឆាំង​ធ្វើ​សកម្មភាព​ការពារ​ផលប្រយោជន៍​ជាតិខ្មែរ ដោយ​មិន​គួរ​រារាំង​បែបនេះ​នោះ​ទេ។
តុលាការខេត្ត​ឧត្ដរមានជ័យ បាន​ចោទ​ប្រកាន់ និង​ឃុំខ្លួន​អ្នកសារព័ត៌មាន​អនឡាញ​លោក លួត សុផល ក្រោយពី​លោក​ផ្សាយ​រឿង​កងទ័ព​ខ្វះ​ទឹក​ប្រើប្រាស់​។ អ្នកជំនាញ​សារព័ត៌មាន និង​សង្គម​ស៊ីវិល លើកឡើង​ថា ការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន​មិន​ផ្ដល់​ផល​ចំណេញ​ដល់​រដ្ឋាភិបាល​នោះ​ទេ។
អ្នកឃ្លាំមើល ថា ការ​លើកឡើង​របស់​លោក អានុទីន បាន​បង្ហាញ​ពី​មហិច្ឆតា ពង្រីក​ការឈ្លានពាន​មក​លើ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ការចរចា​ជម្លោះព្រំដែន កាន់តែ​ស្មុគស្មាញ និង​កាន់តែ​ពិបាក។
ពួកគាត់​ថា ការ​ផ្ដល់​នូវ​ប័ណ្ណ​សមធម៌ អាច​កាត់បន្ថយ លើ​ការ​ចំណាយ​ថ្លៃ​ព្យាបាល​ជំងឺ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​អាច​បាន​ប្រាក់ឧបត្ថម្ភ ប្រចាំខែ គ្រាន់​ទុក​ចំណាយ​លើ​ការ​ហូបចុក​ប្រចាំថ្ងៃ របស់​ជនភៀសសឹក។
អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើន​សកម្មភាព​ការទូត និង​យុទ្ធសាស្ត្រ​ចម្រុះ​ផ្សេងៗ​រួម​ទាំង​ការប្រើ​យន្តការ​បោះបង្គោល​ព្រំដែន​ជាមួយ​ថៃ​ឲ្យ​បាន​ឆាប់រហ័ស​ដោយ​ផ្អែក​ទៅ​លើ​ផែនទី​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ ដើម្បី​ការពារ​អធិបតេយ្យភាព​កម្ពុជា​ពី​ការឈ្លានពាន​របស់​យោធា​ថៃ​។
នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បាន​លើកឡើង​ថា រដ្ឋាភិបាលចាំផ្ទះ​របស់​លោក​បាន​ផ្ដល់​ភ្លើង​ខៀវ ឱ្យ​ក្រុម​យោធា​ពង្រីក​អានុភាព និង​ទិញ​អាវុធ​បន្ថែម ក្រោយពី​ធ្វើសង្គ្រាម​ឈ្លានពាន​កម្ពុជា តាម​បណ្ដោយ​ព្រំដែន​។
អ្នកឃ្លាំមើល​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរ​រិះរក​វិធី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ជា​រឿង​បន្ទាន់ ស្របតាម​តម្រូវ​ចាំបាច់​របស់​ពលរដ្ឋ ជាជាង ចំណាយ​ធនធាន​ជាតិទៅ​​ធ្វើ​កិច្ចការ​ផ្សេង ដែល​មិនទាន់​ចាំបាច់​។

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។