ក្រុមយោធាកម្ពុជា និងក្រុមយោធាថៃ បានជួបប្រជុំគ្នាជាថ្មីដើម្បីដោះស្រាយបញ្ហាព្រំដែន នាព្រឹកថ្ងៃទី២ ខែកុម្ភៈ នៅច្រកអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ប៉ុន្តែពុំមានដំណោះស្រាយរួមនោះទេ។
ពលរដ្ឋរិះគន់រដ្ឋាភិបាលរឹតត្បិតការផ្សាយព័ត៌មានជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈក្រុមMMOកំពុងបំពុលសង្គម
0
ខណៈយោធាថៃកំពុងពន្លឿនការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ក្នុងទីតាំងដែលដណ្ដើមបានពីកម្ពុជានោះ ព័ត៌មាន និងការជជែកគ្នាស្ដីអំពីបញ្ហានេះ ហាក់កាន់តែស្ងប់ស្ងាត់ នៅលើបណ្ដាញសង្គមរបស់កម្ពុជា។
ជនភៀសសឹកត្អូញត្អែរពីគោលការណ៍មិនច្បាស់លាស់របស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដីធ្លី និងផ្ទះសម្បែង ក្រោយយោធាថៃរំលោភយក
0
ជនភៀសសឹកមួយចំនួននៅខេត្តបន្ទាយមានជ័យ ត្អូញត្អែរពីទុក្ខលំបាក ក្នុងការរស់នៅក្រោមតង់កៅស៊ូ និងករណីដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ហាក់គ្មានវិធានការច្បាស់លាស់ក្នុងការដោះស្រាយ បញ្ហាដីធ្លី និងផ្ទះសម្បែងឱ្យពលរដ្ឋ ដោយសារ យោធាថៃបានរំលោកយកអស់ ក្រោយសង្គ្រាមឈ្លានពាន២១ថ្ងៃ។
អ្នកវិភាគបញ្ហាភូមិសាស្ត្រនយោបាយ និងសង្គម រិះគន់ រដ្ឋមន្ត្រីការបទេស លោក ប្រាក់ សុខុន ថា ខ្វះគោលជំហរច្បាស់លាស់និងភាពម៉ឺងមាត់ ក្នុងការជំរុញឱ្យអាស៊ាន ជួយស្វែងរកដំណោះស្រាយបញ្ហាថៃ បង្កសង្គ្រាមឈ្លានពានកម្ពុជា និងសម្លាប់ជនស៊ីវិលខ្មែរទើបធ្វើ ឱ្យករណីនេះ មិនសូវទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពីអ្នកសារព័ត៌មានបរទេស និងសមាជិកអាស៊ាននៅក្នុងកិច្ចប្រជុំចង្អៀត នាទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។
យោធាថៃអះអាងថា មិនមានក្ដីបារម្ភដែលនាំឱ្យមានសង្គ្រាមតាមព្រំដែនលើកទី៣ រវាងកម្ពុជា និងថៃនោះឡើយ
0
ក៏ប៉ុន្តែ អ្នកឃ្លាំមើលរបស់កម្ពុជា យល់ថា ស្ថានការណ៍នៅតាមព្រំដែន មានភាពមិនប្រាកដប្រជានោះឡើយ ដោយពេលខ្លះមានភាពតានតឹង ពេលខ្លះក៏ធូរស្រាល អាស្រ័យលើចរន្តជាតិនិយមរបស់ភាគីទាំង២។
អ្នកឃ្លាំមើលបារម្ភពីការផ្ទុះសង្គ្រាមជាថ្មី ក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ បានបរាជ័យ
0
ពួកគាត់ថា ហេតុផលដែលយោធាថៃនឹងយកមូលដ្ឋាននោះគឺថៃ នឹងបន្តចោទកម្ពុជា ថាបានជ្រៀតជ្រែកនយោបាយផ្ទៃក្នុងថៃ ការបង្ក្រាបឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញ និងការចោទកងទ័ពកម្ពុជាថា បានជីកលេណដ្ឋាន និងបន្ទាយ នៅជាប់នឹងព្រំដែនថៃ ដើម្បីបង្កសង្គ្រាមជាមួយភាគីថៃជាដើម។
មន្ត្រីបក្សប្រឆាំងយល់ថា ការណ៍ដែលភាគីថៃអាចឈ្លានពានកម្ពុជាផង និងថែមទៀតប្ដឹងកម្ពុជាទៀតនោះ គឺដោយសារតែរដ្ឋាភិបាលត្រកូល ហ៊ុន គិតគួរតែការពង្រឹងអំណាចផ្ដាច់ការគ្មានសមត្ថភាពការពារទឹកដី និងប្ដឹងភាគីថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
បក្សប្រឆាំង និងអ្នកឃ្លាំមើលលើកឡើងថា មេដឹកនាំកម្ពុជា គួរពិចារណាឡើងវិញពីទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ដោយថា ប្រទេសកម្ពុជានឹងបាត់បង់ទឹកដីបន្ថែមទៀត បើនៅបន្តពឹងវៀតណាមឲ្យជួយ ប៉ុន្តែមិនងាកមកផ្សះផ្សា បង្រួបបង្រួមជាតិ និងធ្វើទំនើបកម្មកម្លាំងយោធាការពារជាតិដោយខ្លួនឯង។
ទាហានខ្មែរអះអាងថា ថៃបន្តព្យាយាមចូលឈ្លានពានទឹកដីខ្មែរតាមតំបន់ព្រំដែនមួយចំនួនអំឡុងពេលផ្អាកសង្គ្រាម
0
យោធាខ្មែរ នៅតំបន់ជួរមុខអះអាងថា យោធាថៃនៅតែបន្តឈ្លានពានចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា នៅក្នុងតំបន់មួយចំនួនតាមព្រំដែន ក្នុងពេលអនុវត្តបទឈប់បាញ់។
អ្នកឃ្លាំមើលថា កម្ពុជាគួរជំរុញអាស៊ានឱ្យលើកបញ្ហាព្រំដែនកម្ពុជា-ថៃមកជជែករកដំណោះស្រាយ
0
អ្នកឃ្លាំមើលថា កម្ពុជាគួរជំរុញអាស៊ានឱ្យលើកយកជម្លោះព្រំដែនកម្ពុជា-ថៃ មកស្វែងរកដំណោះស្រាយ ក្នុងកិច្ចប្រជុំចង្អៀត នៅហ្វីលីពីន ជាអាទិភាព នៅចុងខែមករាខាងមុខ។ ជាមួយគ្នានោះ ពួកគាត់ថា កម្ពុជាក៏ត្រូវតែបង្ហាញពីគោលជំហរម៉ឺងម៉ាត់ និងច្បាស់លាស់ ប្រាប់សមាជិកអាស៊ានថា កម្ពុជាជាប្រទេសរងគ្រោះពីការឈ្លានពានរបស់ថៃពិតប្រាកដ។
កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់ផ្សែងពុលអំឡុងពេលសង្គ្រាមជាមួយថៃ
ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។






