យោធា​ថៃ​លើកឡើង​ថា ខ្លឹមសារ​របស់​កាសែត​បារាំង​នេះ មិនអាច​យក​មក​ធ្វើជា​ភស្តុតាង​ដើម្បី​កំណត់​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​បាន​នោះ​ឡើយ ក្រៅតែ​ពី​ការ​ចូល​តុ​ចរចា។
សង្គម​ស៊ីវិល យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​ទទួលយក​នូវ​ការ​ទាមទារ​របស់​ក្រុម​បាតុករ​ទាំង​នោះ​មក​ដោះស្រាយ និង​មិន​គួរ​អូស​បន្លាយ​ពេល​យូរ​នោះ​ទេ។
មន្ត្រី​បក្សប្រឆាំង យល់ថា ការ​អំពាវនាវ​ដដែលៗ​របស់​រដ្ឋាភិបាល​កម្ពុជា មិន​មាន​ប្រយោជន៍​ឡើយ ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ជាក់ស្តែង​ទេ​នោះ។
អ្នកឃ្លាំមើល​ថា សកម្មភាព​សមយុទ្ធ​របស់​យោធា​ថៃ អាច​ជា​ការពង្រីក​ឥទ្ធិពល​ក្នុង​តំបន់ ខណៈ​ថៃ​កំពុង​មាន​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា និង​អស្ថិរភាព​នៅ​តំបន់​ព្រំដែន​ភាគ​ខាងជើង​ជាប់​មីយ៉ាន់ម៉ា និង​តំបន់​ភាគ​ខាងត្បូង។
អ្នកឃ្លាំមើល​យល់ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន គឺជា​រឿង​ល្អ ប៉ុន្តែ​មិនអាច​ដាក់​សម្ពាធ​ឱ្យ​ភាគី​ថៃ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា​វិញ​នោះ​ទេ ប្រសិនបើ​កម្ពុជា មិន​ប្ដឹង​ថៃ​ទៅ​កាន់​​តុលាការអន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ។
ពួកគាត់ លើកឡើង​បែបនេះ គឺ​ដោយសារ​យោធា​ថៃ និង​រដ្ឋាភិបាល​ថៃ បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​កាន់កាប់​ទឹកដី​ជា​អចិន្ត្រៃយ៍ ខណៈ​រដ្ឋាភិបាល​ឪពុក​កូន​គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត​វិញ ហាក់​បាន​ត្រឹមតែ​ចេញ​លិខិតតវ៉ា​ដដែលៗ ដោយ​មិន​មាន​ចំណាត់ការ​នានា​ដើម្បី​ឲ្យ​ថៃ​ដកទ័ព​ចេញ​វិញ​នោះ​ទេ។
អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ការ​បបួល​ចរចា​របស់​យោធា​ថៃ គឺ​គ្រាន់តែ​ជា​វោហារសាស្ត្រ​ដើម្បី​សម្ដែង​ឱ្យ​អន្តរជាតិ​មើល ខណៈ​ភាគី​ថៃ​ខ្លួនឯង​ក៏​មិនបាន​គោរព​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ទៅ​ហើយ។
ការ​លើកឡើង​នេះ បន្ទាប់ពី​ពួកគេ​បាន​ជួប​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​របស់ ICC នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី​២៤ ខែសីហា ដើម្បី​ដាក់​ជូន​ព័ត៌មាន និង​ភស្តុតាង​បន្ថែម​ក្រោម​មាត្រា ១៥ នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម។
ការ​អំពាវនាវ​នេះ​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុ​ជា បាន​ធ្វើ​ការ​តវ៉ា​ជា​ផ្លូវការ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ ចូល​តំបន់​អានសេះ ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២៣ ខែសីហា។
អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ត្រូវ​រង់ចាំ​ការចរចា​តែមួយ​មុខ​ទេ ប៉ុន្តែ ត្រូវ​ជំរុញ​ភាព​សកម្ម​ការទូត ដែល​ហ៊ាន​លាតត្រដាង​ការពិត អំពី​ការឈ្លានពាន​របស់​កង​ទ័ព​ថៃ​លើ​ទឹកដី​កម្ពុជា និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ ទើប​អាច​ទទួល​បាន​ទំនុកចិត្ត​ពី​ចក្រភព​អង់គ្លេស និង​បស្ចិមប្រទេស ឱ្យ​ចេញ​មុខ​ជួយ​កម្ពុជា។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។