ទោះជា​យ៉ាងណា ការសាងសង់​ព្រំដែន​ដំណាក់កាល​ទី​ពីរ​របស់​យោធា​ថៃ​នេះ បាន​បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​បន្ទាប់ពី​ទាហាន​ខ្មែរ​បាន​ចុះ​ល្បាត ដែល​ធ្វើ​ឱ្យ​ទាហាន​ថៃ​បញ្ជូន​កម្លាំង​ទ័ព​មក​កាន់តែ​ច្រើន ធ្វើ​ឱ្យ​ជម្លោះព្រំដែន​រីក​រាលដាល​កាន់តែ​ខ្លាំង។
កម្ពុជា​នៅតែ​អះអាង​ថា ការប្រើ​កម្លាំងយោធា និង​ការបង្កើត​ស្ថានភាព​ថ្មី «fait accompli» មិនអាច​បង្កើត​សិទ្ធិ​ស្របច្បាប់​លើទឹក​ដី​ឈ្លានពាន​បាន​ឡើយ។
អ្នកឃ្លាំមើល​ថា ការ​លើកឡើង​របស់​មេ​ដឹកនាំ​ថៃ គឺ​គ្រាន់តែ​ដើម្បី​ការពារ​ប្រជាប្រិយភាព​នយោបាយ និង​បង្ខូចឈ្មោះ​កម្ពុជា ទាំង​ដែល​ភាគី​កម្ពុជា​គ្មាន​សមត្ថភាព​ខាង​ផ្នែក​យោធា ដើម្បី​បង្ក​សង្គ្រាម​ជាមួយ​ភាគី​ថៃ​បាន​នោះ​ឡើយ។
ការ​រិះគន់​នេះ​ធ្វើឡើង​បន្ទាប់​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បាន​ផ្តល់​តួនាទី​ដល់​កូនស្រី​លោក កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ដើម្បី​ជួយ​ការងារ​រដ្ឋាភិបាល​ទាំង​ដែល​តុលាការ​នៅតែ​បន្ត​រឹតត្បិត​សេរីភាព​នយោបាយ​របស់​លោក កឹម សុខា។ ពលរដ្ឋ ចាត់ទុក​ទង្វើ​មេដឹកនាំ​កម្ពុជា ជា​រឿង​អត់​បានការ និង​ជា​ការ​បំផ្លាញ​ជាតិ​ឯង។
គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​ថវិកា​ជាង​១៣​លាន​ដុល្លារ​ឱ្យ​យោធា​ពង្រឹង​ប្រព័ន្ធ​ការពារ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា
ប៉ុន្តែ ថៃ​ដែល​ជា​ភាគី​ធ្លាប់​ជំទាស់​នឹង​យន្តការ​ដោះស្រាយ​តាម​យន្តការ​ផ្សះផ្សា​នេះ បាន​លើកឡើង​ដោយ​មិនសូវ​ឱ្យ​តម្លៃ​ទៅលើ​លទ្ធផល​សម្រេច និង​បដិសេធ​ក្នុង​ការ​លើកយក​ប្រធានបទ​បែងចែក​ធនធាន​រួម​ក្នុង​សមុទ្រ មក​ជជែក​ដោះស្រាយ​នៅ​ឡើយ។
ក្តី​រំពឹង​បែបនេះ គឺ​នៅ​មុន​ពេល​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​មួយ​នេះ​គ្រោង​ដាក់​ភស្តុតាង​បន្ថែម​ជូន​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC នៅ​ចុងខែ​សីហា​នេះ។
ព្រះអង្គម្ចាស់​ក្សត្រី​ថៃ​អង្គ​នេះ បាន​លើកឡើង​ថា ការ​ផ្ដល់​ជំនួយ​ឱ្យ​យោធា​ថៃ​សង់​របង​ព្រំដែន​នេះ គឺ​ដើម្បី​ប្រឆាំង​នឹង​កម្ពុជា ដែល​ម្ចាស់​ក្សត្រី​ថៃ​រូប​នេះ​ហៅថា​សត្រូវ។
លោក​មិន​ចង់​បង្ហាញ​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការ​ជួប​ជាមួយ​រដ្ឋអាជ្ញា ICC ទេ ដោយសារ​បារម្ភ​ថា អាច​មាន​ការ​ព្យាយាម​រារាំង​ដំណើរការ​ក្រុមការងារ​របស់​លោក ពី​សំណាក់​មន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត។
ការ​អះអាង​នេះ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ជាបន្ទាន់​នូវ​ការសាងសង់​លេណដ្ឋាន​យោធា​ថ្មី​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ថ្មដា និង​ផែនការ​ពង្រីក​បណ្ដាញ​អគ្គិសនី​របស់​ថៃ​ទៅកាន់​តំបន់​ប្រាសាទ​តា​ក្របី និង​ភ្នំ ៣៥០ ព្រមទាំង​ឱ្យ​ភាគី​ថៃ​ដក​កងកម្លាំង​ចេញពី​តំបន់​ដែល​បាន​កាន់កាប់​ដោយ​ខុសច្បាប់ ដែល​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។