យោធា​ថៃ​បន្ត​សាងសង់​របង​ព្រំដែន​ជាប់​ខេត្តបាត់ដំបង​បង្ក​ឱ្យ​មាន​ភាព​តានតឹង​រវាង​ទាហាន​ខ្មែរ និង​ថៃ

0
25
ទិដ្ឋភាពរបងព្រំដែនដែលថៃបានសាងសង់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់ជាប់នឹងកម្ពុជា ត្រង់ស្រុកកំរៀង ខេត្ត​បាត់ដំបង ត្រង់​ចន្លោះបង្គោលព្រំដែន​លេខ ៥២-៥៤។ រូប៖ កាសែតថៃ
ទិដ្ឋភាពរបងព្រំដែនដែលថៃបានសាងសង់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់ជាប់នឹងកម្ពុជា ត្រង់ស្រុកកំរៀង ខេត្ត​បាត់ដំបង ត្រង់​ចន្លោះបង្គោលព្រំដែន​លេខ ៥២-៥៤។ រូប៖ កាសែតថៃ

យោធា​ថៃ​បាន​បន្ត​សាងសង់​របង​ព្រំដែន​អចិន្ត្រៃយ៍​ជា​ឯកតោភាគី​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៥៤ ដល់​លេខ​៥៩ ដែល​ស្ថិតនៅ​ព្រំដែន​ខេត្ត​ចន្ទ​បុរី ជាប់​នឹង​ខេត្តបាត់ដំបង របស់​កម្ពុជា​។ ទោះជា​យ៉ាងណា ការសាងសង់​ព្រំដែន​ដំណាក់កាល​ទី​ពីរ​របស់​យោធា​ថៃ​នេះ បាន​បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​បន្ទាប់ពី​ទាហាន​ខ្មែរ​បាន​ចុះ​ល្បាត ដែល​ធ្វើ​ឱ្យ​ទាហាន​ថៃ​បញ្ជូន​កម្លាំង​ទ័ព​មក​កាន់តែ​ច្រើន ធ្វើ​ឱ្យ​ជម្លោះព្រំដែន​រីក​រាលដាល​កាន់តែ​ខ្លាំង។

ស្ថានការណ៍​នៅ​តំបន់​បង្គោល​ព្រំដែន​ស្រុក​កំរៀង ខេត្តបាត់ដំបង ពេលនេះ​ហាក់​មាន​ភាព​តានតឹង​ជាង​មុន បន្ទាប់ពី​មានការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ភាគី​ទាហាន​ខ្មែរ និង​ទាហាន​ថៃ ក្នុង​ពេល​ដែល​ទាហាន​ថៃ​កំពុង​សាងសង់​របង​ព្រំដែន​ដំណាក់កាល​ទីពីរ។

តាមរយៈ​វីដេអូ​របស់​ទាហាន​ថៃ ដែល​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហាញ​អំពី​សកម្មភាព​ចល័ត​កម្លាំង​ទ័ព​ទៅកាន់​ទីតាំង​បង្គោល​ព្រំដែន​លេខ ៥៤ ដល់​៥៩ ដែល​មាន​ប្រវែង​ជាង​៧​គីឡូម៉ែត្រ​ស្ថិតនៅ​ស្រុក​ពោង​ណាំរ៉ន ខេត្ត​ចន្ទ​បុរី ជាប់​នឹង​ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ទាហាន​ថៃ​អះអាង​ថា ការ​ចល័ត​កម្លាំង​នេះ គឺ​ដើម្បី​ប្រឆាំង​នឹង​ទាហាន​ខ្មែរ​ដែល​បាន​រារាំង​មិន​ឱ្យ​ភាគី​ថៃ​បន្ត​សាងសង់​របង​ព្រំដែន។

ទោះជា​បែបនេះ​ក្ដី ទាហាន​ខ្មែរ​ម្នាក់​ស្ថិតនៅ​កងពលតូច​ថ្មើរជើង​លេខ ៥២ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា ការណ៍​ដែល​ទាហាន​ខ្មែរ​ចុះទៅ​រារាំង​សកម្មភាព​សាងសង់​របង​ព្រំដែន​របស់​យោធា​ថៃ​នេះ គឺ​ដោយសារ​ភាគី​ថៃ​បាន​សាងសង់​នៅ​លើ​ទីតាំង​ដែល​មិនទាន់​កំណត់​ព្រំប្រទល់​ច្បាស់លាស់ និង​បំពាន​ចូលក្នុង​តំបន់​ស ចំណែក​ទីតាំង​មួយចំនួន​ទៀត ក៏​មិនទាន់​កំណត់​ព្រំប្រទល់​ច្បាស់លាស់​នៅឡើយ។

ទាហាន​ខ្មែរ​រូប​នេះ​បាន​បញ្ជាក់​ថា ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​ស្រុក​កំរៀង នៅ​ពេល​នេះ​កាន់តែ​មាន​ភាព​តានតឹង ដោយសារ​ភាគី​ថៃ​បាន​ចល័ត​ទាហានជើងទឹក​មក​តំបន់​ព្រំដែន បន្ទាប់ពី​ពួកគេ​បាន​រាយ​បន្លា​លួស និង​កាយ​ប្រឡាយ​ចូលក្នុង​ទឹកដី​កម្ពុជា។

បច្ចុប្បន្ន​យោធា​ថៃ​បាន​បន្ត​សាងសង់​ផ្លូវ និង​ចាក់គ្រឹះ​ធ្វើ​របង​បេតុង​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥៤ ដល់​៥៩ បន្ទាប់ពី​បញ្ចប់​ការសាងសង់​របង​ព្រំដែន​នៅ​ចន្លោះ​បង្គោល​លេខ​៥២ ដល់​៥៤ ជា​ស្ថាពរ ក្រោម​ការ​បញ្ឈរ​កម្លាំង​ត្រៀមប្រយុទ្ធ​ដែល​ស្ថិត​នៅ​ក្នុង​លេណដ្ឋាន​ក្បែរ​ទីតាំង​សាងសង់​របង​ព្រំដែន។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋ​មន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា និង​អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៦ ខែសីហា។

ពាក់ព័ន្ធ​នឹង​សកម្មភាព​សាងសង់​សំណង់​របស់​យោធា​ថៃ​នៅក្នុង​ទឹកដី​កម្ពុជា តាម​បណ្ដោយ​ព្រំដែន​នេះ លោកនាយ​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត តាមរយៈ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ប្រកាស​បន្ត​ប្រើប្រាស់​អភិក្រម «​ស្ងាត់​តែ​មិន​ស្ងៀម​» ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​យោធា​ថៃ។ទោះជា​បែបនេះ​ក្ដី ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា អភិក្រម «​ស្ងាត់​តែ​មិន​ស្ងៀម​» របស់​មេដឹកនាំ​កម្ពុជា​គឺ​ប្រៀប​បាន​ទៅ​នឹង​ចម្រៀង​សម្រាប់​បំពេ​ប្រជាពលរដ្ឋ​ឱ្យ​ស្ងប់ចិត្ត និង​ធ្វើ​ឱ្យ​កម្ពុជា​បន្ត​បាត់បង់​ទឹកដី​តាម​ព្រំដែន​ទៅកាន់​ប្រទេស​ថៃ​ដោយ​ស្ងាត់ៗ​។ លោក​បន្ត​ថា ការសាងសង់​របង​ព្រំដែន​របស់​យោធា​ថៃ គឺជា​យុទ្ធសាស្ត្រ​ឈ្លានពាន​ដោយ​មិន​ចាំបាច់​ផ្ទុះអាវុធ ព្រោះ​យោធា​ថៃ​បានដឹង​ច្បាស់​ពី​គោលជំហរ​របស់​មេដឹកនាំ​កម្ពុជា ដែល​មាន​ភាព​ទន់ជ្រាយ​ក្នុង​ការ​ប្រឆាំង​នឹង​សកម្មភាព​ឈ្លានពាន​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា។

លោក ម៉ែន ណាត៖ «ស្ងាត់ហើយតែមិនស្ងៀមហ្នឹងវាគួរតែថៃប្រើបានត្រូវព្រោះថៃស្ងាត់ៗសង្គ្រាមមែនប៉ុន្តែស្ងៀមថៃឈ្លានពានខ្មែររាល់ថ្ងៃ។ ឯកម្ពុជាស្ងាត់ហើយមិនស្ងៀមមិនស្ងៀមហ្នឹងមិនតវ៉ាទេ។ គួរណាស់តែរដ្ឋាភិបាលកម្ពុជាប្រញាប់ប្តឹងថៃទៅតុលាការអន្តរជាតិ ហើយកាលណាបាត់បង់វាធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាហ្នឹងខកចិត្តជាមួយនឹងរដ្ឋាភិបាល»

ខណៈ​ដែល​យោធា​ថៃ​បាន​បង្កើន​សកម្មភាព​ឈ្លានពាន​ទឹកដី​កម្ពុជា​យ៉ាងសកម្ម​នោះ អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន បាន​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​បន្ត​ការពារ​ឱ្យ​ខាងតែ​បាន​នូវ​សន្តិភាព ដោយ​បាន​ប្រកាស​បង្ក្រាប និង​កម្ទេច​ចោល​រាល់​កម្លាំង​ក្រុម​អ្នកមាន​ទស្សនៈ​នយោបាយ​ផ្ទុយ ដែល​លោក​ហៅថា​ជា​ក្រុម​ជ្រុលនិយម ឬ​កម្លាំង​អមិត្ត ដែល​លោក​ចោទ​ថា មាន​ឧបាយកល​ញុះញង់​ក្នុង​ចេតនា​បំផ្លាញ​ជាតិ បំផ្លាញ​សន្តិភាព បង្ក​វិទ្ធង្សនា​ផ្សេងៗ ក្នុង​គោលបំណង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​របស់​គ្រួសារ​ត្រកូល​ហ៊ុន។

យ៉ាងណា​ក៏ដោយ​ចុះ ការ​លើកឡើង​នេះ ត្រូវ​បាន​អ្នកឃ្លាំមើល​រិះគន់​ថា ក្នុងនាម​ជា​អគ្គ​មេ​បញ្ជា​យោធា​ជាន់ខ្ពស់ ដែល​ជា​ស្ថាប័ន​អព្យាក្រឹត លោក វង្ស ពិសេន គួរតែ​រក​វិធី​ការពារ​ទឹកដី​ជាជាង​ប្រើប្រាស់​តួនាទី​យក​មក​ការពារ​អំណាច​របស់​គ្រួសារ​មេដឹកនាំ ដែល​ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា ជា​មេដឹកនាំ​ផ្ដាច់ការ និង​បន្តអំណាច​ត​កូនចៅ​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ