អ្នកឃ្លាំមើល​ថា កម្ពុជា​កំពុង​ដើរ​ដល់​ផ្លូវ​ទល់​ច្រក​ផ្នែក​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​បណ្ដា​ប្រទេស​មហាអំណាច​ដែល​មាន​ចិន និង​សហរដ្ឋអាមេរិក ដោយសារតែ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ខ្វល់​តែ​រឿង​អំណាច បក្ខពួក​និយម និង​គ្មាន​ឆន្ទៈ ពិតប្រាកដ ក្នុង​ការ​ស្ដារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​គិត​ពី​ផលប្រយោជន៍​ជាតិ​ជាធំ ទើប​ធ្វើ​ឱ្យ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​បាន បន្ត​ជាប់​គាំង ព្រោះ​គ្មាន​មេដឹកនាំ បណ្ដា​ប្រទេស នៅ​លើ​ភព​លោក​ជួយ​អន្តរាគមន៍។
មន្ត្រី​គណបក្ស​ប្រឆាំង​លើកឡើង​ថា កម្ពុជា​អាច​នឹង​បាត់បង់​ទឹកដី នៅ​តំបន់​ព្រំដែន​ទៅ​កាន់​ភាគី​ថៃ​ជា​អចិន្ត្រៃយ៍ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រើ​វោហារសាស្ត្រ​ការពារ​ទឹកដី ខណៈ​ភាគី​ថៃ បាន​ពន្លឿន​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​បើក​ឱ្យ​ប្រជាពលរដ្ឋ​មក​ទស្សនា​នៅ​តំបន់​ដែល​យោធា​ថៃ វាយ​ដណ្ដើម​បាន​ពី​កម្ពុជា។
ពួកគាត់​ថា សព្វថ្ងៃ​នេះ ព្រំដែន​សមុទ្រ និង​កោះ​ខ្លះ​របស់​កម្ពុជា ត្រូវ​បាន​ថៃ និង​វៀតណាម​ចូលកាន់​កាប់ ដូចជា​តំបន់​កោះ​ក្រចកសេះ កោះត្រល់ និង​តំបន់​
បើទោះបីជា​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​តំបន់​ព្រំដែន រវាង​កម្ពុជា និង​ថៃ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ទៅ​ហើយ​ក្ដី ក៏​ភាគី​ទាំងពីរ​នៅតែ​មាន​ភាព​រកាំរកូស​ជាមួយគ្នា ខាង​ផ្នែក​នយោបាយ បន្ទាប់ពី​ក្រុម​អ្នកនយោបាយ​ថៃ នៅតែ​បន្ត​ចោទប្រកាន់​មក​លើ​កម្ពុជា ថា​បាន​ជ្រៀតជ្រែក​រឿង​កិច្ចការ​នយោបាយ​របស់​ថៃ​។
រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ឥត​ឈប់ឈរ​មកទល់​ពេល​នេះ។ ជាក់ស្តែង សមត្ថកិច្ច​បាន​ចាប់ខ្លួន​សមាជិក​គណបក្ស​កម្លាំង​ជាតិ​ម្នាក់ទៀត នៅ​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម​ម្នាក់ទៀត គឺ​លោក វន វ៉ាន ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​។
ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្រោយពេល ភាគី​ថៃ​បាន​ស្នើ​ពន្យារពេល​កិច្ចប្រជុំ JBC​ជាមួយ​កម្ពុជា ជា​លើក​ទី​២ ខណៈ​ម្ខាង​ទៀត យោធា​ថៃ​កំពុង​ធ្វើ ជាតូបនីយកម្ម ដោយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​ទឹកដី​ខ្មែរ។
លោក ហ៊ុន ម៉ាណែត តែងតែ​ទន្ទេញ​មេសូត្រ​ឲ្យ​ខ្មែរ​រួបរួម​គ្នា ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​ក៏​ចេះតែ​បន្ត​ចាប់ខ្លួន​ក្រុម​នយោបាយ​ប្រឆាំង ហើយ​ករណី​ចាប់ខ្លួន​ខ្លះ ធ្វើ​ឡើង​ដោយ​គ្មាន​ការ​បង្ហាញ​ដីកា ដូចជា ករណី​ចាប់ខ្លួន លោក រ័ត្ន សុធី ដែល​ជា​ជំទប់​ទី​២​នៃ​គណបក្ស​ភ្លើងទៀន​នៅ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជាដើម។
ទន្ទឹមគ្នា​នោះ ពួកគាត់​ថា ចាប់តាំង​ពី​មាន​ការ​ភៀស​សឹក ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ មក​លើ​កម្ពុជា​ជា​លើក​ទី​២​នេះ​មក អាជ្ញាធរ​បាន​ផ្ដល់​ថវិកា ដល់​ជនភៀសសឹក បាន​ពីរ​លើក​ដោយ​ក្នុង​១​លើក ទឹកប្រាក់​ចំនួន ៦​ម៉ឺន​រៀល សម្រាប់​មួយ​គ្រួសារ។
ទាហាន​ខ្មែរ​ម្នាក់​អះអាង​ថា កងទ័ព​កម្ពុជា ដែល​ពលី​នៅ​លើ​សមរភូមិ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ជាមួយ​ថៃ នៅ​តំបន់​ព្រំដែន មាន​ចំនួន​យ៉ាងតិច ១៤០​នាក់។ ប្រភព​បាន​អះអាង​ទៀត​ថា ចំនួន​នេះ គឺ​បាន​មក​ពី​ការ​ស្រង់​ទិន្នន័យ​នៅ​តាម​អង្គភាព និង​កងពល ក៏ប៉ុន្តែ​ទិន្នន័យ​ទាំងនេះ ត្រូវ​បាន​ថ្នាក់លើ​បិទ​មិន​ឱ្យ​បញ្ចេញ​ជា​សាធារណៈ​នោះ​ឡើយ។
មន្ត្រី​ការបរទេស និង​អ្នកនយោបាយ​ថៃ​បាន​ព្រមាន​កម្ពុជា​កុំឱ្យ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ និង​រឿង​បោះឆ្នោត​របស់​ថៃ ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ស្ដារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ និង​បទ​ឈប់​បាញ់ ដែល​មាន​ភាព​ផុយស្រួយ។ ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី មេ​ស្ថាប័ន​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ធ្វើ​អត្ថាធិប្បាយ​ថា ប្រសិនបើ​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចានវីរៈគុល (Anutin Chanvirarkul) ចាញ់ឆ្នោត នោះ​លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន​លើក​ទី​៣ រវាង​កម្ពុជា និង​ថៃ នឹង​ថយ​ចុះ។រដ្ឋមន្ត្រីការបរទេស​ថៃ...

កងទ័ព​ខ្លះ​ដាក់​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ផ្សែង​ពុល​អំឡុង​ពេល​សង្គ្រាម​ជាមួយ​ថៃ

0
ពួកគាត់​ថា ការ​លក់​ផ្ទះ ព្រោះតែ ជីវភាព​ខ្វះខាត​ខ្លាំង គ្មាន​ថវិកា​ចំណាយ​ថ្លៃ​ព្យាបាល ជំងឺ​ការ​ធ្វើដំណើរ និង​ការ​ហូបចុក​ជាដើម ខណៈ​ជំនួយ​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏​គ្មាន។