លោក ត្រាំ ថា មេដឹកនាំកម្ពុជា-ថៃយល់ព្រមបទឈប់បាញ់នៅព្រឹកនេះ ប៉ុន្តែកងទ័ពថៃនៅបន្តទម្លាក់គ្រាប់យ៉ាងសន្ធឹកនៅពោធិ៍សាត់
លោក ត្រាំ ថា មេដឹកនាំកម្ពុជា-ថៃយល់ព្រមបទឈប់បាញ់នៅព្រឹកនេះ ប៉ុន្តែកងទ័ពថៃនៅបន្តទម្លាក់គ្រាប់យ៉ាងសន្ធឹកនៅពោធិ៍សាត់ និងបំផ្លាញស្ពានរបស់កម្ពុជា។
លោក ហ៊ុន ម៉ាណែត ស្នើមេដឹកនាំអាមេរិក និងម៉ាឡេស៊ីពិនិត្យផ្កាយរណបដើម្បីដឹងអ្នកណាវាយប្រហារមុន
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ស្នើកងទ័ព ឬស្ថាប័នជំនាញរបស់អាមេរិក និងម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មាន ដូចជារូបភាពផ្កាយរណបដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។
កម្ពុជាស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអ.ស.ប ថ្កោលទោសថៃ ដែលឈ្លានពានកម្ពុជាដោយកម្លាំងយោធា
តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោស និងបញ្ឈប់ទង្វើគឃ្លើនរបស់ថៃ បន្តឈ្លានពានទឹកដីកម្ពុជាហើយ ជាមួយគ្នានោះ កម្ពុជាក៏ត្រៀមប្ដឹងថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICCដែរ។
លោក អានុទីន ថា ការរំលាយសភាពុំប៉ះពាល់ដល់ការប្រយុទ្ធគ្នានៅតាមព្រំដែនថៃ-កម្ពុជាទេ
ថ្លែងនៅវិមានរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែធ្នូ នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ការរំលាយសភា នឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធា ដែលកំពុងប្រយុទ្ធគ្នានៅតាមព្រំដែនថៃ-កម្ពុជា នោះទេ។ទោះជាយ៉ាងណា ក្រោយប្រាប់អ្នកកាសែតរួច លោក អានុទីន បានកាន់កាហ្វេមួយកែវ ដើរចូលទៅក្នុងវិមានរដ្ឋាភិបាល ដើម្បីបើកការប្រជុំជាមួយគណៈរដ្ឋមន្រ្តី ដោយមិនបានប្រាប់អំពីមូលហេតុនៃការរំលាយសភា ដែលអ្នកកាសែតបានសួរនោះឡើយ៕
យោធាថៃបន្តវាយប្រហារចូលទីកដីខ្មែរនៅព្រឹកថ្ងៃទី១២ ធ្នូ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែងនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១២ ធ្នូ ថា យោធាថៃបន្តវាយប្រហារចូលដីខ្មែរ ស្ទើរតែគ្រប់ទីតាំងដែលយោធាថៃបានឈ្លានពាន។
អ្នកឃ្លាំមើលថា នៅក្នុងជម្លោះព្រំដែនជាមួយថៃ កម្ពុជាគួរតែតតាំងដោយកម្លាំងយោធា និងយុទ្ធសាស្ត្រការទូត
ពួកគាត់យល់ថា នៅក្នុងបរិបទនេះ កម្ពុជាគួរតែវាយបក ដោយប្រើប្រាស់សិទ្ធិការពារខ្លួនខាងផ្នែកយោធា និងម្ខាងទៀត កម្ពុជាត្រូវរកវិធីបង្ហាញព័ត៌មានឱ្យពិភពលោកដឹងថា ថៃដែលជាប្រទេសមានកម្លាំងយោធាធំ បានឈ្លានពានកម្ពុជា ដែលជាប្រទេសទន់ខ្សោយ។
អ្នកវិភាគ៖ «ការរំលាយសភារបស់ថៃ នឹងធ្វើឱ្យជម្លោះព្រំដែនជាមួយកម្ពុជាកាន់តែក្ដៅគគុក»
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី បានលើកឡើងថា តាមរដ្ឋធម្មនុញ្ញ ប្រទេសថៃនឹងត្រូវរៀបចំការបោះឆ្នោតមិនឱ្យលើសរយៈពេលពី៤៥-៦០ថ្ងៃ បន្ទាប់ពីព្រះមហាក្សត្រថៃបានសម្រេចនៅយប់ថ្ងៃទី១១ ខែធ្នូនេះ ឱ្យរំលាយសភា តាមការស្នើសុំភ្លាមៗរបស់លោកនាយករដ្ឋមន្ត្រីលោក អានុទីន
សង្គមស៊ីវិល និងគណបក្សនយោបាយស្នើឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការដើម្បីសាមគ្គីជាតិ
បើទោះជាកងទ័ពថៃកំពុងឈ្លានពានកម្ពុជា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងតុលាការកម្ពុជា នៅតែបន្តធ្វើទុក្ខបុកម្នេញអ្នកទោសនយោបាយ អ្នកទោសមនសិការ ដោយគ្មានការលើកលែង។
យោធាថៃបាញ់កាំភ្លើងធុនធ្ងន់ចូលមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង
យោធាថៃបាញ់កាំភ្លើងធុនធ្ងន់ចូលមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១១ ធ្នូ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្រ្តា ចុះផ្សាយនៅរសៀលដដែល។
អ្នកឃ្លាំមើលថា កម្ពុជាក្រៅពីប្រើសិទ្ធិការពារខ្លួនផ្លូវយោធា ក៏ត្រូវតែប្ដឹងថៃទៅតុលាការអន្តរជាតិ
អ្នកឃ្លាំមើលថា កម្ពុជាក្រៅពីប្រើសិទ្ធិការពារខ្លួនតាមផ្លូវយោធាគឺត្រូវតែប្ដឹងថៃទៅតុលាការអន្តរជាតិ ពាក់ព័ន្ធអំពើឧក្រិដ្ឋកម្មសង្គ្រាម និងការឈ្លានពានទឹកដីកម្ពុជា ខណៈដែលសហគមន៍អន្តរជាតិ កំពុងតែតាមដានជុំវិញការឈ្លានពាននេះ។



















