អ្នកឃ្លាំមើលថា ច្បាប់ «កាតព្វកិច្ចយោធា» អាចនឹងបង្កភាពស្មុគស្មាញនៅពេលអនុវត្ត បើគ្មានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ
ការអះអាងនេះ គឺបន្ទាប់ពីសមាជិករដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ថ្មីជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ១១៤ លើ១១៤សំឡេង។
គណបក្សកម្លាំងជាតិខកចិត្តដែលអាជ្ញាធរចាប់ខ្លួនអតីតប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារ
មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរតែផ្ដោត លើការធ្វើនយោបាយបង្រួបបង្រួម និងផ្សះផ្សាជាតិឡើងវិញ ជាជាងយកខ្មែរគ្នាឯងជាសត្រូវ។
ចៅៗរបស់លោក ហ៊ុន សែន កំពុងបង្ហាញសញ្ញានៃការត្រៀមស្នងតំណែងនៅពេលអនាគត
អ្នកឃ្លាំមើលកត់សម្គាល់ថា ក្នុងពេលលោក ហ៊ុន សែន បង្ក្រាបសំឡេងប្រឆាំងឥតស្រាកស្រាន្តនេះ លោកកំពុងបន្តអនុវត្តផែនការផ្ទេរអំណាចដល់ចៅៗរបស់លោកជាជំហានៗយ៉ាងច្បាស់លាស់។
ប្រពន្ធលោក ថាច់ សេដ្ឋា ទទូចឲ្យដោះលែងប្ដី ពីព្រោះលោកបានអនុវត្តទោសគ្រប់ចំនួនតាំងពីខែមេសា
សង្គមស៊ីវិលចាត់ទុកការបន្តឃុំខ្លួនលើសថ្ងៃដោយគ្មានការបញ្ជាក់មូលហេតុនេះជារឿងខុសច្បាប់។
អ្នកឃ្លាំមើលសង្គមថា សភាមិនដេញដោលមន្ត្រីជាន់ខ្ពស់រឿងឆបោកអនឡាញ បង្ហាញថា ស្ថាប័នកំពូលរបស់ជាតិស្ថិតក្នុងដៃបក្សតែមួយការពារឧក្រិដ្ឋជន
ការអះអាងនេះ គឺបន្ទាប់ពី រដ្ឋសភាកម្ពុជា អះអាងថា មិនមានគម្រោងកោះហៅសមាជិករដ្ឋាភិបាលមកសាកសួរពីចំណាត់ការលើឧក្រិដ្ឋកម្មឆបោកអនឡាញនោះទេ ដោយសារតែរដ្ឋាភិបាល បានអនុវត្តច្បាប់ដោយមានប្រសិទ្ធភាពនិងជឿទុកចិត្តបាន។
អ្នកតាមដានសង្គមថា លោកហ៊ុន សែន ចុះមូលដ្ឋានដើម្បីកសាងទំនុកចិត្តពីសាធារណជនឡើងវិញ
ការអះអាងនេះ គឺបន្ទាប់ពីលោក ហ៊ុន សែន បានចុះជួបក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវ ដោយរំលឹកដល់មន្ត្រីរាជការទាំងអស់ ត្រូវបម្រើរាស្ត្រដោយស្មោះត្រង់យកចិត្តទុកដាក់ដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព មិនត្រូវលំអៀងខាងភាគីណានោះទេ។
ប្រពន្ធសកម្មជនបក្សប្រឆាំង លោក វឿង សំណាង រ៉ាប់រងបន្ទុកធ្ងន់ក្នុងគ្រួសារពេលប្ដីជាប់ពន្ធនាគារ
ការអះអាងនេះ បន្ទាប់ពីសកម្មជនខ្លះ ត្រូវជាប់ពន្ធនាគារ ១១ ឆ្នាំ និងខ្លះជាប់ពន្ធនាគារចំនួន ២ ដង ព្រោះតែការបញ្ចេញមតិលើបណ្ដាញសង្គម។
អ្នកឃ្លាំមើលថា កម្ពុជាគួរតែដោះលែងអ្នកទោសនយោបាយដើម្បីផ្សះផ្សាជាតិ ខណៈកម្ពុជាសរសើរការដោះលែងនៅមីយ៉ាន់ម៉ា
អ្នកឃ្លាំមើលថា កម្ពុជាគួរតែដោះលែងអ្នកនយោបាយ ដើម្បីផ្សះផ្សា និងបង្រួបបង្រួម ជាតិឡើងវិញ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
អ្នកច្បាប់ជំរុញឱ្យសភាឬព្រឹទ្ធសភាកោះហៅសមាជិកខ្លះជាប់ជំពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញសួរដេញដោលជាសាធារណៈ
ទន្ទឹមគ្នានោះ ពួកគាត់ជំរុញឱ្យជនរងទណ្ឌកម្មពីអាមេរិក ត្រូវក្លាហានប្ដឹងអាមេរិក ប្រសិនបើស្អាតស្អំមែន។
លោក ហ៊ុន ម៉ាណែត ណែនាំឱ្យពលរដ្ឋមានសមត្ថភាព និងទំនួលខុសត្រូវ តែលោកត្រូវគេរិះគន់ថា អសមត្ថភាព និងខ្វះការទទួលខុសត្រូវ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យពលរដ្ឋពង្រឹងសមត្ថភាព មានវិន័យ និងមានទំនួលខុសត្រូវខ្ពស់ ដើម្បីអាចជួយគ្រួសារ និងសង្គមជាតិ ខណៈលោករងការរិះគន់ថា ជាមេដឹកនាំដែល «អសមត្ថភាព» និង «ខ្វះទំនួលខុសត្រូវខ្ពស់»លើការដឹកនាំប្រទេសជាតិ ឱ្យបានត្រឹមត្រូវ ទើបធ្វើឱ្យ ប្រទេសជិតខាងប្រមាថមើលងាយ និងឈ្លានពានយកទឹកដីតាមអំពើចិត្ត។



















