នាយករដ្ឋមន្ត្រីថៃប្រកាសបិទផ្លូវចរចាជាមួយកម្ពុជា
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានប្រកាសបិទផ្លូវចរចាជាមួយកម្ពុជា នៅថ្ងៃទី៨ ធ្នូ នេះ ខណៈកងទ័ពថៃ កំពុងបន្តបើកការវាយប្រហារលើកម្ពុជា។
កងទ័ពថៃបានបាញ់មកលើកងទ័ពកម្ពុជា២លើក ចាប់ពីម៉ោង២រសៀលរហូតដល់ម៉ោងជិត៩យប់
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានប្រកាសថា នៅថ្ងៃទី០៧ ខែធ្នូ កងទ័ពថៃបានប្រើកាំភ្លើងដៃនិងកាំភ្លើងត្បាល់ បាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជាចំនួន២លើក គឺអំឡុងម៉ោង២រសៀលម្ដង និងអំឡុងម៉ោង៨យប់ម្ដង នៅតំបន់ព្រលានថ្ម និងភូមិសាស្ដ្រអូរផ្កាស្នេហ៍ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ពលរដ្ឋជិត២០គ្រួសារនៅភូមិព្រៃចាន់ តស៊ូរស់នៅក្នុងតង់កៅស៊ូ ក្រោយពីទាហានថៃបានរំលោភយកដីផ្ទះ
ពលរដ្ឋជិត២០គ្រួសារ នៅភូមិព្រៃចាន់ ដែលរងគ្រោះបាត់បង់ដីធ្លី និងផ្ទះសម្បែង ក្រោយពីទាហានថៃ បានរាយបន្លាលួស រំលោភបំពានយកដីផ្ទះអស់ជាច្រើនខែនោះ ពេលនេះពួកគាត់ត្អូញត្អែរ ពីជីវភាពលំបាក និងគ្មានស្បៀងសម្រាប់ បរិភោគគ្រប់គ្រាន់ ខណៈពួកគាត់នៅមិនទាន់ត្រឡប់ ទៅរស់នៅលើដី ពួកគាត់វិញបានឡើយ។
អ្នកឃ្លាំមើលថា ធនាគារជាតិ និងក្រុមហ៊ុនលោក ហ៊ុន តូ ត្រូវទទួលខុសត្រូវលើបញ្ហាប្រាក់អតិថិជន
អ្នកឃ្លាំមើលក៏បានចោទប្រកាន់ធនាគារជាតិនៃកម្ពុជាថា គឺជាអ្នកកាងការពារឱ្យក្រុមហ៊ុនរបស់លោក ហ៊ុន តូ ដែរ ដោយសារតែគ្មានចំណាត់ស៊ើបអង្កេត និងបង្ក្រាបអ្នកពាក់ព័ន្ធក្រោយដកអាជ្ញាប័ណ្ណក្រុមហ៊ុន ហួយវ័ន ផេ។
គណបក្សកម្លាំងជាតិស្នើឲ្យក្រសួងមហាផ្ទៃទទួលស្គាល់សមាជរបស់ខ្លួន
ថ្នាក់ដឹកនាំកំពូលគណបក្សកម្លាំងជាតិ អះអាងថា ការសម្រេចរបស់ក្រសួងមហាផ្ទៃ មិនត្រឹមត្រូវតាមច្បាប់គណបក្សនយោបាយ និងរដ្ឋធម្មនុញ្ញ។ សង្គមស៊ីវិលថា គណបក្សកាន់អំណាចមានចេតនារាំងខ្ទប់ការ ប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ ព្រោះនៅខ្លាចស្រមោលគណបក្សសង្គ្រោះជាតិ។
អាជ្ញាធរថៃបន្តរឹបអូសទ្រព្យសម្បត្តិរបស់មនុស្សជំនិតលោក ហ៊ុន សែន ក្នុងករណីឆបោកតាមអ៊ីនធឺណិត
អាជ្ញាធរថៃបានបន្តរឹបអូសទ្រព្យសម្បត្តិមានតម្លៃជាង ៣រយលានដុល្លារ ពីមនុស្សជំនិតរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលពួកគេគឺជាកំពូលឧកញ៉ានៅកម្ពុជា រួមមានលោក ចេន ហ្សី (Chen Zhi) ដែលជាបងធំ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត។
សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលប្រើវិធានការច្បាប់អន្តរជាតិដាក់សម្ពាធឲ្យថៃដោះលែងទាហានខ្មែរទាំង១៨នាក់
អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា កសាងសំណុំរឿងដាក់ពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីដាក់សម្ពាធទៅលើភាគីថៃ ឲ្យដោះលែងទាហានខ្មែរ ១៨នាក់ ដែលថៃបានចាប់ខ្លួននៅលើទឹកដីខ្មែរ ធ្វើជាឈ្លើយសឹក។
អាជ្ញាធរថៃចាប់ឃុំខ្លួនជនភៀសខ្លួននយោបាយខ្មែរ អ្នកស្រី ប៉ែន មុំ
ជនភៀសខ្លួនផ្នែកនយោបាយម្នាក់ ដែលជាសមាជិកគណបក្សសង្គ្រោះជាតិ លោកស្រី ប៉ែន មុំ ត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួនក្នុងពន្ធនាគារ នៅទីក្រុងបាងកក (Bangkok) ប្រទេសថៃ។ តំណាងជនភៀសខ្លួននយោបាយនៅប្រទេសថៃ អំពាវនាវឲ្យអង្គការសិទ្ធិមនុស្សជួយតាមដាន និងអន្តរាគមន៍ ធ្វើយ៉ាងណាកុំឲ្យអាជ្ញាធរថៃបញ្ជូនលោកស្រី ប៉ែន មុំ ត្រឡប់ទៅកម្ពុជាវិញ។
អាជ្ញាធរមីនកម្ពុជាស្នើឱ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិជំរុញឱ្យថៃដោះលែងទាហានខ្មែរទាំង១៨នាក់
អាជ្ញាធរមីនកម្ពុជាស្នើសុំឱ្យតំណាងគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC) ជួយជំរុញឱ្យភាគីថៃដោះលែងទាហានខ្មែរ ១៨នាក់ ដែលថៃបានចាប់ខ្លួននៅលើទឹកដីខ្មែរ ធ្វើជាឈ្លើយសឹក ក្រោយបទឈប់បាញ់ កាលពីថ្ងៃទី២៩ ខែកក្កដា។ អ្នកវិភាគថា ការស្នើសុំស្ថាប័នអន្តរជាតិ ឱ្យជួយអន្តរាគមន៍នេះ ជារឿងល្អ ប៉ុន្តែ គ្មានប្រសិទ្ធភាពនោះទេ ប្រសិនបើកម្ពុជា មិនប្រឹងប្រែងដាក់សម្ពាធភាគីថៃ តាមរយៈយន្តការច្បាប់អន្តរជាតិដោយខ្លួនឯង។កាលពីថ្ងៃទី០១ ខែធ្នូ ក្នុងជំនួបពិភាក្សានាទីក្រុងហ្សឺណែវ ប្រទេសស្វីស អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា លោក...
អ្នកឃ្លាំមើលថា ការប្រកាសរបស់លោក ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុនអាមេរិកចង់រកស៊ីនៅកម្ពុជា គឺជានយោបាយប្រជាភិថុតិ
អ្នកឃ្លាំមើលលើកឡើងថា ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក នឹងមិនអាចបោះលុយវិនិយោគនៅកម្ពុជាឡើយ ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនស្ដារប្រជាធិបតេយ្យ និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកអនឡាញ (Online) ទេនោះ។ ការលើកឡើង នេះ គឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត អះអាងថា ក្រុមហ៊ុនធំៗរបស់អាមេរិក ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
















