ថៃកំពុងពន្លឿនការកសាងសំណង់រឹងនៅលើទឹកដីខ្មែរតាមបណ្ដោយព្រំដែនជាច្រើនទីតាំង ដោយប្រជាពលរដ្ឋ និងព្រះសង្ឃថៃ បានប្រមូលកម្លាំងគ្នា បង្កើតការដ្ឋានសាងសង់នៅនឹងកន្លែង។ ស្របពេលជាមួយគ្នានេះដែរ នៅខាងកម្ពុជា ចំកណ្ដាលរាជធានីភ្នំពេញវិញ កូនប្រុសពៅរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានប្រមូលព្រះសង្ឃ និងប្រជាពលរដ្ឋ មកសម្ពោធរូបគំនូរដែលបង្ហាញពីសោកនាដកម្មដោយសារសង្គ្រាមថៃឈ្លានពានអមដោយស្នូរទះដៃ។ មន្ត្រីបក្សប្រឆាំងថា សកម្មភាពនេះ គ្មានប្រយោជន៍ផ្នែកយុទ្ធសាស្ត្រសម្រាប់ប្រឆាំងនឹងការឈ្លានពានរបស់ថៃនោះឡើយ ក្រៅតែពីធ្វើឱ្យពលរដ្ឋខ្មែរ មានអារម្មណ៍កម្សត់។
សាកសពជនជាតិបង់ក្លាដេសម្នាក់ត្រូវបានបញ្ជូនទៅស្រុកកំណើត ក្រោយរងទារុណកម្មក្នុងមជ្ឈមណ្ឌលឆបោកនៅកម្ពុជា
កាសែតប្រទេសបង់ក្លាដេសរាយការណ៍ថា នៅមុនពេលយុវជនរូបនេះបានស្លាប់ បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញនៅកម្ពុជាបានជំរិតទារប្រាក់ពីក្រុមគ្រួសាររបស់គាត់ ដែលមានជីវភាពក្រីក្រនៅប្រទេសបង់ក្លាដេសអស់ប្រមាណជាង ៧ពាន់ដុល្លារអាមេរិក។








